បញ្ចុះសម្ពាធ ឈាមតាម បែបធម្មជាតិ ដោយប្រើពេល ៥ នាទី
សម្ពាធឈាមឡើង ខ្ពស់ខុសធម្មតា ជាជំងឺទូទៅមួយ ដែលអាចបណ្តាល មកពីការជក់បារី ការសេព គ្រឿងស្រវឹង ភាពធាត់ជ្រុល ញាំម្ហូបអាហារ ប្រៃជ្រុល ស្ត្រេស និងជាពិសេស ទំលាបនៃការ ញាំអាហារច្រើន ជ្រុលលើសពី រាងកាយត្រូវការ។ នៅពេលដែល អ្នកមានសម្ពាធ ឈាមខ្ពស់ ឈាម ដែលហូរតាម សរសៃឈាម ក្រហមរបស់អ្នក មានកម្លាំងខ្លាំង ជាងពេលធម្មតា។ កម្លាំងលំហូរ ឈាមនេះធ្វើ ឲ្យសរសៃ ឈាមរួមតូច និងធ្វើឲ្យឈាម រត់ចូលក្នុង បេះដូងមាន សភាពលឿន និងខ្លាំងខុសធម្មតាផងដែរ។
ខាងក្រោមនេះជាក្បួនបុរាណចិន ដែលអាចកាត់បន្ថយសម្ពាធឈាមរបស់អ្នកតាមធម្មជាតិ៖
១.យកម្រាមដៃរបស់អ្នកមកឈ្លីថ្នមៗត្រង់ចំនុចចាប់ពីក្រោមទងត្រចៀករហូតដល់ពាក់កណ្តាលនៃ ខ្អឹងដងកាំបិត។ ធ្វើដូចេះទាំងសងខាងប្រហែលជា ១០ ដង។
២.យកម្រាមដៃរបស់អ្នកមកឈ្លីថ្នមៗ ឬ ម៉ាស្សាថ្នមត្រង់ចំនុចចាប់ពីទងត្រចៀករហូតដល់ចុងច្រមុះ។ ធ្វើដូចនេះទាំងសងខាងប្រហែលជា ១ នាទី។ ការព្យាបាលតាមបែបបុរាណរបស់ចិននេះគឺមានប្រសិទ្ធិភាពខ្លាំងណាស់ ក្នុងការបញ្ចុះសម្ពាធឈាម របស់អ្នក៕
Post a Comment