វិធីសាស្រ្តងាយៗ ដើម្បីកំចាត់ ក្រចកកប់ក្នុងសាច់ ឬ ត្រចៀកក្រាញ់
ជាមធ្យម មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ដែលមានបញ្ហា ក្រចកកប់ក្នុងសាច់ ឬ ត្រចៀក ក្រាញ់ ។ បញ្ហានេះ វាបង្កឲ្យអ្នកមានការឈឺចាប់ និងអស់កម្លាំង ។ ជាមួយនឹងវិធីសាស្រ្ត ព្យាបាលរបស់យើង អ្នកនឹងសម្គាល់ឃើញនូវលទ្ធផលដ៏មានប្រសិទ្ធិភាព ដោយមិនបាច់ទៅ ជួបគ្រូពេទ្យ ។
- ត្រាំជើងទាំងពីររបស់អ្នកនៅក្នុងទឹកក្តៅឧណ្ឌៗ ហើយទុករយៈពេល 15 ទៅ 20 នាទី។ អនុវត្តធ្វើបែបនេះយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ហើយលាងជាមួយសាប៊ូកំចាត់បាក់តេរី ។
- សម្រាប់ការព្យាបាលនេះអ្នកត្រូវមានកន្ត្រៃកាត់ក្រចក ចន្ទាស កន្ត្រៃ សំលីកប្បាស និង វត្ថុចាំបាច់ផ្សេងទៀត ។ មុនពេលត្រាំជើងរបស់អ្នក ត្រូវប្រាកដថាឧបករណ៍ដែលចាំបាច់ទាំងអស់នេះ គឺជិតអ្នក។
- បន្ទាប់ពីត្រាំជើងរបស់អ្នកនៅក្នុងទឹកក្តៅ អ្នកត្រូវជូតវាស្ងួតជាមួយនឹងកន្សែងស្អាត។ កាត់ជុំវិញក្រចករបស់អ្នក ។
- អ្នកត្រូវតែមានការអត់ធ្មត់ និងការប្រុងប្រយ័ត្ន កុំប្រើដៃធ្ងន់ពេកទេ ។ ប្រើម្ជុលស្អាតជួស ជើងដែលកើតត្រជៀកក្រាញ់ និងដាក់សំលីកប្បាសមួយដុំតូចមួយនៅក្រោមវា ដោយប្រុងប្រយ័ត្ន។ បន្ទាប់មកយកបង់រុំ មករុំលើជើងរបស់អ្នក ។
- ប្រសិន បើអ្នកបានឆ្លងមេរោគរួចទៅហើយ ផ្នែកនេះនៃជើងរបស់អ្នកនឹងប្រែពី ពណ៌ក្រហម ទៅជាពណ៌ខៀវចាស់ ។ ក្នុងករណីនេះ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ។
- មិនគួរពាក់ស្រោមជើង ឬ ស្បែកជើងពេលនៅផ្ទះទេ ព្រោះជើងរបស់អ្នកក៏ត្រូវការខ្យល់ ចេញចូលដែរ ។
- ពិនិត្យមើលក្រចករបស់អ្នក ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ និងផ្លាស់ប្តូរសំលីកប្បាសយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ។ ដោយសារ ការថែទាំជើងរបស់អ្នក ប្រកបដោយអនាម័យដូចនេះ ត្រជៀកក្រាញ់ នឹងជាសះស្បើយរយៈពេលពីរសប្តាហ៍ បន្ទាប់ពីក្រចកថ្មីដុះមក។
អ្នកក៏អាច យកក្រូចឆ្មាមួយចំនិតដាក់លើក្រចក រួចរុំវាជាមួយនឹងបង់រុំ ហើយទុកវាមួយយប់។ ក្រូចឆ្មាមានផ្ទុកអាស៊ីតដែលជួយបង្ការ និងប្រយុទ្ធការរលាក និងការឆ្លងមេរោគ ៕
Post a Comment