ភ្លាស្បែកជ្រូក
គ្រឿងផ្សំ
- សាច់គោ (សាច់សុទ្ធ)
- ស្បែកជ្រូកក្រៀម (ស្បែកជ្រូកកញ្ចប់ហាន់តូចៗ គេនិយមយកមកដាក់ជាមួយគួង)
- សណ្តែកកួរ
- ក្រូចឆ្មារ
- អង្ករលីង
- ប្រហុក
- គល់ស្លឹកគ្រៃហាន់
- ជីរអង្កាម ឬជីបន្លា
- ខ្ទឹមសរ
- អំបិល ស្ករ ទឹកត្រី
របៀបធ្វើ
- ហាន់សាច់គោជាចំណិតតូចៗ។
- បុកខ្ទឹមសរដាក់ក្នុងសាច់ដែលហាន់ហើយ។ រួចច្របាច់ក្រូចឆ្មារដាក់ ដាក់ស្ករ អំបិលទឹកត្រី បន្ទាប់មកច្របល់រហូតដល់ឆ្អិនសាច់គោ។
- ដាក់គល់ស្លឹកគ្រៃហាន់ច្របល់បន្ថែមជាមួយសាច់គោ។
- ស្រុះស្បែកជ្រូកអោយរីក។
- ហាន់សណ្តែកកួរតូចៗឬ បុកក៏បាន។
- ដាក់ស្បែកជ្រូក ដាក់សណ្តែកកួរ ដាក់ជី និងអង្ករលីងចូលជាមួយសាច់គោ។ ដាក់ទឹកប្រហុកចូលបន្តិច រួចច្របល់ចូលគ្នាអោយសព្វជាការស្រេច។
ចំណាំ៖
ក្នុងវីធីធ្វើភ្លាស្បែកជ្រូកខាងលើ មិនមានកំណត់បរិមាណសាច់ ឬបន្លែ និងគ្រឿងផ្សំឡើយ ព្រោះអ្នកញ៉ាំខ្លះអាចចូលចិត្តសាច់ច្រើនបន្លែតិចឬផ្ទុយមកវិញ ឯរសជាតិប្រៃ ផ្អែម ជូរក៏ដូច្នេះដែរគឺអ្នកបន្ថែមទៅតាមចំណូលចិត្ត៕
Post a Comment