ជាធម្មតា​យើង​តែង​មើល​រំលង ពី​សារៈ​ប្រយោជន៏​នៃ​មើម​ដំឡូង​ជ្វា តែ​តាម​ការពិត​ក្រៅពី​ការ​ផ្តល់​រស់​ជាតិ សម្រាប់​ធ្វើ​បង្អែម​ឆ្ងាញ់​ហើយ​នោះ សារ​ធាតុ​ដំឡូង​ជ្វា​
ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​អត្ថ​ប្រយោជន៏​ទ្រ​ទ្រង់ រាង្គ​កាយ ការ​ពារ​ការកើត​ជំងឺ​ផ្តាសាយ និង​រារាំង​សកម្មភាព​កោសិការ​មហារីក​កាន់​តែធំ​ទៀត​ផង។
តាម​ការ​ស្រាវ​ជ្រាវ របស់​ក្រុម​អ្នក​វេជ្ជ​សាស្រ្ត​ចិន​រកឃើញ​ថា ទោះ​បីវា​មាន​រស​ជាតិ​ផ្អែម​ក៏​ដោយ តែ​មិន​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ឬ​កើន​បរិមាណ​ស្ករ​ក្នុង​ឈាម​លើស​កំរិត​ធម្មតា​នោះ​ទេ។ ​ស្ករ​របស់វា​នឹង​ជ្រាប​សន្សឹមៗ​ចូលក្នុង​ឈាម​, ជួយ​តុល្យភាព​ប្រភព​ថាមពល​ឲ្យ​សរីរាង្គ ។​ ហើយ​វាក៏ជា​ប្រភព​ផ្គត់ផ្គង់​វីតាមីន​C ដ៏​ច្រើន​, ជួយ​ទប់​ស្កាត់​គ្រុន​រងារ​ និង​វីរុស​ផ្តាសាយ​ថែម​ទៀត។​
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា ដំឡូង​ជ្វា​ជា​អាហារ​សម្បូរ​ប្រូ​តេ​អ៊ីន​ខ្ពស់ ក្នុង​ការ​បង្កើន​​លទ្ធភាព​រារាំង​ដល់​ស​កម្មភាព​របស់​កោសិកា​មហារីក​កាន់តែ​ធំថែម​ទៀត​៕
ដំឡូងជ្វារ