ទទួលទានផ្លែម្រះកាត់បន្ថយជាតិពុលនិងអាការៈស្រវឹងស្រា
ម្រះជាប្រភេទបន្លែដែលមានរស់ជាតិល្វីង ពិបាកទទួលទានសម្រាប់កុមារតូចៗ ប៉ុន្តែសារធាតុល្វីងនេះមាន អត្ថប្រយោជន៏ប្រហាក់ប្រហែលនិងឱសថដែរ ដែលអាចបញ្ចុះកំដៅនៅក្នុងខ្លួនមនុស្សបាន ហើយថែមទាំង
កាត់បន្ថយអាការៈស្រវឹងស្រាបានផងដែរ។
ប្រភពឯកសារផ្សេងៗបានបង្ហាញថា នៅក្នុងម្រះ មានសារធាតុរ៉ែ និងវីតាមីនជាច្រើន ដូចជា វីតាមីនសេ វីតាមីនបេ (B1 និង B2) សារធាតុហ្វូសហ្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក ។ល។ ដែលសុទ្ធសឹងតែមានផលប្រយោជន៍ល្អដល់សុខភាព ។
សារធាតុទាំងនេះទើបអាចផ្តុំអោយម្រះ មានរស់ជាតិល្វីងតិចៗ ក្នុងការកាត់បន្ថយជាតិពុលក្នុងខ្លួន និងភាពស្រវឹងតាមរយៈការបរិភោគទឹកស្លឹកផ្លែម្រះ។ គេអាចយកម្រះទៅធ្វើម្ហូបផ្សេងៗដើម្បីទទួលទាន ឬអាច ច្រវ៉ាច់វាយកទឹកទទួលទានបានក៏បាន៕
Post a Comment