តើធ្វើបែបណាដើម្បីកំចាត់ក្លិនពណ៌ដែលបានលាបក្នុងផ្ទះ ?
ជាការពិតណាស់បញ្ហាសម្រាប់អ្នកដែលទើបនិងសាងសង់ផ្ទះហើយថ្មីៗឬក៏អ្នកដែលបានប្រើប្រាស់កែច្នៃបន្ទប់រៀបចំឲ្យស្អាតសំរាប់ ទទួលឆ្នាំថ្មីរមែងចៀសមិនផុតពីការប្រើថ្នាំពណ៌ក្នុងការតុបតែងលំអរនោះឡើយ ។
ដូច្នេះបញ្ហាប្រឈមគឺក្លិនថ្នាំពណ៌ដែលមិនគួរប្រាថ្នា ក៏ប៉ុន្តែមិនថ្វីនោះទេប្រសិនបើលោកកំពុងតែជួបនិងបញ្ហាអស់ទាំងនេះក្នុងនោះមិនថា ក្លិនថ្នាំនៅក្នុងផ្ទះឬក្លិនទូដាក់សំលៀកបំពាក់ក្តីយើងបាននាំយកវិធីដោះស្រាយមកផ្ញើរជូនដូចខាងក្រោមនេះ ។
អាថ៌កំបាំងយ៉ាងងាយស្រួលបំផុតនោះគឺណែនាំឲ្យលោកអ្នកនាំយកមើមខ្ទឹមបារាំងមកហាន់ជាចំរៀករួចយកវាដាក់ក្នុងឧបករណ៍ ណាមួយទុកនៅក្នុងទូឬក្នុងបរិវេណបន្ទប់ដែលមានក្លិនថ្នាំរយៈពេល ២-៣ម៉ោងនោះក្លិនដែលមិនបំណងប្រាថ្នាពីថ្នាំពណ៌លាបជញ្ជាំងនិងបាត់ទៅវិញដោយឯកឯង ។
ក្រោយពេលទទួលបានចំណេះដឹងដ៏ខ្លីបែបនេះហើយ សង្ឃឹមថាបញ្ហារំខាននៅក្នុងចិត្តដែលធ្លាប់មានពីមុនមកពិតជាបានរសាយ ចេញពីក្នុងអារម្មណ៍លោក អ្នកមិនខាន ហើយក៏កុំភ្លេចខ្សឹបប្រាប់បន្តគ្នាទុកជាប្រយោជន៍តទៅថ្ងៃខាងមុខផងដែរ ៕
Post a Comment