ចេកទុំមានប្រសិទ្ឋិភាពក្នុងការលុបបំបាត់ស្នាមមុន
ចេកទុំ ក្រៅតែពីផ្តល់ប្រយោជន៏ផ្នែកសុខភាពមនុស្សហើយនោះ វាក៏ត្រូវបានគេយកធ្វើជាឱសថព្យាបាលមុននៅលើស្បែកដ៏ពូកែផងដែរ។
អ្នកស្រាវជ្រាវខាងវេជ្ជសាស្រ្ត បានរកឃើញថា ប្រសិនបើអ្នកមានស្បែកសម្បូរមុនខ្មៅ ចូរយកចេកណាំវ៉ាទុំមួយផ្លែតូច ច្របាច់ជាមួយទឹកឃ្មុំ១ស្លាបព្រា និងទឹកក្រូចឆ្មារ២ស្លាបព្រា លាយជាល្បាយអាចធ្វើជាម៉ាសបាន។ បន្ទាប់មកយកវត្ថុផ្សំទាំងនោះ លាបលើស្បែកដែលមានស្នាមមុនខ្មៅ ក្រោយរយៈពេល២០នាទី ហើយលាងជម្រះវិញដោយទឹកត្រជាក់។ ធ្វើដូចនេះរយៈពេល២សប្តាហ៏ម្តង វានឹងជួយអោយមុនខ្មៅរលាយបាត់បន្តិចម្តងៗ ពីលើស្បែកមិនខាន។
ប្រសិនបើមុនខ្សាច់វិញ អ្នគ្រាន់តែយកចេកទុំច្របាច់អោយម៉ត់ លាយជាមួយម្សៅអង្ករសំឡីនិងទឹកដោះគោស្រស់២ស្លាបព្រា លាបវាទៅលើមុនខ្សាច់នៅលើស្បែក ទុក១៥នាទីទើបលាងសម្អាតដោយទឹកក្ដៅឧណ្ហឧណ្ហ។ ចំពោះមុនអង្កាម គឺត្រូវយកចេកទុំកិនឱ្យម៉ត់ លាយឱ្យសព្វជាមួយទឹកដោះគោជូ ៤ស្លាបព្រា ហើយបំពោកនៅលើមុន១៥នាទីផងដែរ អាចអនុវត្ត មួយសប្តាហ៏ម្តងទៅ២ដងក៏បាន៕
Post a Comment