គ្រឿង​ផ្សំ៖​
សាច់​ជ្រូក​
មីសួ​
បង្គារ​ក្រៀម​
យី​ហ៊ឺ​ក្រៀម​
ផ្សិត​ត្រចៀក​កណ្តុរ​
ផ្កា​ចេក​ក្រៀម​
ពុទ្រា​ក្រៀម​ (មិន​បាច់​ដាក់​ក៏​បាន​ដែរ​)
ពពុះ​សណ្តែក​
ផ្សិត​ក្រៀម ​(មិន​បាច់​ដាក់​ក៏​បាន​ដែរ​)
សារាយ​សមុទ្រ​ (មិន​បាច់​ដាក់​ក៏​បាន​ដែរ​)
ប្រេ​ង​ឆា​ ខ្ទឹម​ស ​ស្ករស​ ទឹក​ត្រី​ ម្រេច​ អំបិល ​ ប្រេង​ខ្យង​
របៀប​ធ្វើ៖​
ត្រាំ​មីសួ​  ផ្សិត​ត្រចៀក​កណ្តុរ ​  ផ្កា​ចេក​ក្រៀម​ ​  ពុទ្រា​ក្រៀម​   សារាយ​សមុទ្រ ​ពពុះ​សណ្តែក​   ផ្សិត​ក្រៀម​   យី​ហ៊ឺ​ក្រៀម​។
កាត់​មី​សួ​ខ្លីៗ​។  កាត់​ផ្សិត​ត្រចៀក​កណ្តុ​រតូច​ៗ។ ចង​ផ្កា​ចេក​។ ​ កាត់​ពពុះ​សណ្តែក​តូច​ៗនិង ​ហាន់​ផ្សិត​ក្រៀម​និង​យីហ៊ឺ​ក្រៀម​​ជា​​ចំណិត​​តូច​ៗ​។
ចិញ្ច្រាំ​សាច់​ជ្រូក​ អោយ​ម៉ត់​។
ដាក់​ខ្ទះ​អោយ​ក្តៅ​ ចាក់​ប្រេង​ឆា​ (កុំ​ដាក់​ច្រើន​ពេក​)។ បំ​ពង់​ខ្ទឹម​ស​ចិញ្ច្រាំ​ រួច​ដាក់​សាច់​ជ្រូក​លីង​អោយ​សព្វ​ ដាក់​ទឹក​ត្រី​ ម្រេច ​អំបិល ​ស្ករស​ និង​​ប្រេង​ខ្យង​តាម​រសជាតិ​ដែល​ចូលចិត្ត​។
ចាក់​ទឹក​ចូល​បន្តិច​ រួច​ដាក់​ផ្សិត​ត្រចៀក​កណ្តុរ​  ផ្កា​ចេក​ក្រៀម ​​  ពុទ្រា​ក្រៀម​   ពពុះ​សណ្តែក ​  ផ្សិត​ក្រៀម ​សារាយ​សមុទ្រ​  យីហ៊ឺ​ក្រៀម ​និង​​បង្គារ​ក្រៀម​ចូល​ជា​មួយ​គ្នា​។ រួច​គ្រប់​ទុក​២​នាទី​។
ដាក់​មី​សួ​ចួល​ រួច​ឆា​ច្របល់​ចួល​គ្នា​ជា​ការ​ស្រេច​។
៏៏៏៏ចំណាំ​៖ កុំ​ដាក់​ទឹក​ច្រើន​ពេក ​ព្រោះ​ឆាមី​សួ​មិន​ដូច​ឆា​ដទៃ​ទេ​  ឆា​អោយ​ស្ងួត​ទើប​ឆ្ងាញ់​។
chhar-mi-sour-1