ត្រប់ឆាស្ងួត
គ្រឿងផ្សំ
-ត្រប់វែង ២ផ្លែ
-យីហ៊ឺ ១/៤ពែង
-បង្គាក្រៀម ២-៣ស្លាបព្រាបាយ
-ដើមខ្ទឹមហាន់ ២ដើម
-ម្ទេសដៃនាង យកគ្រាប់ចេញ ចិតបន្ទះវែងៗ ១ផ្លែ
-ម្ទេសអាចម៍ឆ្មាគ្រាប់ធំ ហាន់ជាចំណិត (បើសិនមិនចូលចិត្ត មិនដាក់ក៏បាន) ២ផ្លែ
-ខ្ទឹមសហាន់ធំៗ ១/២ស្លាបព្រាបាយ
-ប្រេងសម្រាប់ឆា និងចៀន
-ទឹកស៊ីអ៊ីវសម្រាប់ផ្សំរសជាតិ
-ការ៉ុត ចិតសម្រាប់តុបតែង
- វិធីធ្វើ
១- ត្រាំយីហ៊ឺ និងបង្គាក្រៀមក្នុងទឹក រហូតដល់ទន់ យកយីហ៊ឺមកចិញ្ច្រាំធំៗល្មម ចំណែកឯបង្គាក្រៀមដំឲ្យសំប៉ែតល្មម ទុកសិន។
២- ចិតត្រប់វែងជាចំណិតៗប្រវែង៣.៥ស.ម ចៀនក្នុងខ្លាញ់ក្ដៅ រហូតដល់ចាប់ផ្ដើមស្លោកស្វិត ដួសឡើងសម្រស់ខ្លាញ់ទុកសិន។
៣- ដាក់ដាំខ្ទះ ដាក់ប្រេងឆា រហូតក្ដៅ ដាក់ខ្ទឹមស ម្ទេសដៃនាង ម្ទេសអាចម៍សត្វ ដើមខ្ទឹមហាន់ ចៀនឲ្យបានក្លិនឈ្ងុយ សឹមដាក់យីហ៊ឺ និងបង្គាក្រៀមឆារួមគ្នា (បើកភ្លើងល្មមៗ) ឲ្យយីហ៊ឺឆ្អិន ដាក់ត្រប់វែង ដែលឆាទុក មកឆាជាមួយគ្នា ដាក់ទឹកដែលត្រាំយីហ៊ឺបន្តិចដាក់ទឹកស៊ីអ៊ីវ ដំឡើងភ្លើងឲ្យខ្លាំងបន្តិច ឆារហូតហួតទឹក មុននឹងដួសឡើង រួចរោយការ៉ុតតុបតែងឲ្យស្អាត៕

Post a Comment