ថ្ងៃនេះទើបមានអារម្មណ៍សរសេរប្រកាសថ្មីៗជូនអ្នកដែលតែងតែមើលប្លក់របស់ខ្ញុំជាប្រចាំ ហើយក៏បាននាំយកវិធីថ្មីៗដែលទើបតែបានដឹងតាមគេ មកចែកជូនអ្នកទាំងអស់គ្នា។ តើអ្នកទាំងអស់គ្នាចង់ប្រើប្រាស់ App ហើយនិងលេងហ្គេមរបស់ពពួក Smartphone (ទូរសព្ទឆ្លាត) នៅលើកុំព្យូទ័រដែរទេ? ថ្ងៃនេះខ្ញុំនិងលើកយកកម្មវិធីបីមកប្រាប់អ្នកទាំងអស់គ្នា។ យើងដឹងហើយថាកម្មវិធីទូរសព្ទឆ្លាតមដូចជា Instagram, LINE, Viber, WhatApps… នឹងកម្មវិធីជាច្រើនទៀត… គឺមានតែអ្នកមានពពួកទូរសព្ទឆ្លាតតែប៉ុណ្ណោះទើបអាចប្រើបាន ។ តែប្រសិនបើយើងពុំមានថវិកាសម្រាប់ទិញឬក៏ពុំមានទូរសព្ទឆ្លាតប្រើ ហើយអ្នកចង់ប្រើកម្មវិធីឬលេងហ្គេមរបស់ទូរសព្ទទាំងនោះនៅលើកុំព្យូទ័ររបស់អ្នក គឺសូមមើលពីវិធីណែនាំដូចខាងក្រោមនេះ។
រាល់ថ្ងៃខ្ញុំប្រើកម្មវិធីទាំងអស់នេះសម្រាប់ការកំសាន្ត ដូចជាលេងហ្គេម ប្រើ Apps ផ្សេងៗ កម្មវិធីទាំងបីនោះមានដូចជា BlueStacks, Pokki ហើយនឹង iPadian ហើយកម្មវិធីទាំងបីនេះមានលក្ខណៈពិសេសខុសៗគ្នា ដូចច្នេះខ្ញុំនឹងរៀបរាប់ប្រាប់អ្នកទាំងអស់គ្នានូវលក្ខណៈពិសេសរបស់វានីមួយៗ ។
១. Bluestacks កម្មវិធីនេះគឺវាដូចជាប្រព័ន្ធប្រតិបត្តិការក្នុងទូរស័ព្ទមួយអ៊ីចឹង មានលក្ខណៈដូច Android ដែលអាចឲ្យយើងតំឡើងកម្មវិធី លេងហ្គេមរបស់ទូរសព្ទបាន ។ ហើយយើងអាចចូលទៅ Google Play ដើម្បីដោនឡូតហ្គេម App ជាច្រើនប្រភេទ និយាយឲ្យចំអ្វីដែលទូរសព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android អាចតំឡើងបាន គឺកម្មវិធី Bluestacks នេះអាចតំឡើងបានទាំងអស់ដូចគ្នាដែរ ។
២. Pokki កម្មវិធីនេះគឺផ្តោតទៅលើហ្គេម Online គឺថាយើងអាចលេងហ្គេម Online របស់ទូរសព្ទបានយ៉ាងស្រួល ។ ហើយនឹងមានហ្គេម នឹងកម្មវិធីមួយចំនួនទៀតដែលគេដាក់ឲ្យទាញយក ប៉ុន្តែវាមិនដូចជា Bluestacks អាចឲ្យយើងចូលទាញយកហ្គេមឬ App ដោយផ្ទាល់ពី Google play បាននោះទេ គឺថាត្រឹមតែមាន App Store របស់ Pokki ប៉ុណ្ណោះ!
៣. iPadian កម្មវិធីនេះគឺមានឈ្មោះថា iPadian វាមានលក្ខណៈដូចជា iPad របស់ Apple អ៊ីចឹង គឺយើងអាចប្រើ App លេងហ្គេម ហើយមាន App store អាចឲ្យយើងតំឡើងហ្គេម និង app ជាច្រើននៅក្នុងកម្មវិធីនេះបានទៀតផង។
សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានរីករាយបន្ថែមទៀតក្នុងការប្រើប្រាស់កម្មវិធីទាំងបីខាងលើនេះ ។ ហើយកម្មវិធីទាំងអស់នេះយើងអាចទាញយកបានដោយឥតគិតថ្លៃដោយពុំចំណាយលុយទិញនោះទេ ៕