0

ស្លាប​មាន់​បំពង

 
                               
*  គ្រឿង​ផ្សំ
ស្លាប​មាន់​ (យក​ត្រឹម​គល់​ស្លាប) ៦០០​ ក្រាម​ និង​ម្សៅ​សម្រាប់​បំពង​សាច់​ ៣​ ស្លាប​ព្រា​បាយ។
*គ្រឿង​ផ្សំ​ប្រឡាក់​សាច់

ទឹក​ស៊ីអ៊ីវ​ ម្សៅ​ឆា​ ទឹក​ខ្ញី​មួយ​មុខៗ​មួយ​ស្លាបព្រា​បាយ​ តៅហ៊ូ​ប្រៃ​ (កិន​ឲ្យ​ម៉ដ្ឋ​ លាយ​ទឹក​បន្តិច)​ ២​ស្លាបព្រា​បាយ​ ស្ករ​ ១​ ស្លាបព្រា​កាហ្វេ​ និង​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​ និង​ អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ។
*គ្រឿង​ផ្សំ​ទឹក​ជ្រលក់

ខ្ទឹម​ក្រហម​ក្រៀម​ និង​ ស្ករ​មួយ​មុខៗ​ ១​ ស្លាបព្រា​បាយ​ ខ្ទឹម​ស​ចិញ្ច្រាំ​ ១​ ស្លាប​ព្រា​កាហ្វេ​ ទឹក​តៅហ៊ូ​ប្រៃ​ ២​ ស្លាបព្រា​បាយ​ ទឹក​មួយ​ភាគ​បួន​កែវ​ ទឹក​ស៊ីអ៊ីវ​ និង​ ស៊ីអ៊ីវ​ខាប់​មួយ​មុខៗ​ កន្លះ​ស្លាបព្រា​កាហ្វេ​ និង​ ម្សៅស៊ុប​ខ្នរ​ ១​ ស្លាប​ព្រា​កាហ្វេ។

*វិធី​ធ្វើ

១-​ ស្លាប​មាន់​លាង​ទឹក​ឲ្យ​ស្អាត​ និង​ សម្រក់​ទឹក​ឲ្យ​ស្ងួត​ ទើប​យក​ទៅ​ច្របល់​ជាមួយ​គ្រឿង​សម្រាប់​ប្រឡាក់​សាច់​ ដោយ​ផ្អាប់​ទុក​មួយ​ម៉ោង​ទុក​ប្រើ​ការ។
២-​ ប្រើ​ម្សៅ​សម្រាប់​បំពង​សាច់​ ប៉ាត​ជុំវិញ​ដុំ​ស្លាប​មាន់​ និង​ ដាក់​បំពង​រហូត​ឆ្អិន​ពណ៌​ក្រហម​ទើប​ស្រង់​ដាក់​ចាន។
៣-​ ដាក់​ខ្លាញ់​មួយ​ស្លាប​ព្រា​បាយ​ រង់ចាំ​ខ្លាញ់​ក្ដៅ​ហុយ​ផ្សែង​ ទើប​ដាក់​ខ្ទឹម​ក្រហម​ក្រៀម​ទឹក​តៅហ៊ូ​ប្រៃ​ និង​ ខ្ទឹម​ស​ចិញ្ច្រាំ​ចូល​បំពង​យក​ក្លិន​ឈ្ងុយ។​ បន្ទាប់​មក​ចាក់​គ្រឿង​ផ្សំ​ទឹក​ជ្រលក់​ដែល​នៅ​សេសសល់​ចូល​រម្ងាស់​ទាល់​តែ​ ពុះ​ ទើប​ដួស​ចាន​ផ្សេង​មួយ​ទៀត​សម្រាប់​ជ្រលក់​ស្លាប​មាន់​បំពង៕

Post a Comment

 
Top