ឆាឆ្អឹងជំនីរបំពងម្នាស់
-បរិមាណមនុស្សទទួលទាន ៖ ២នាក់
-រយៈពេលរៀបចំគ្រឿងផ្សំ ៖ ១០នាទី
-រយៈពេលចម្អិន ៖ ១៥នាទី
គ្រឿងផ្សំ
-ឆ្អឹងជំនីរជ្រូក ៣០០ក្រាម(៣ខាំ)
-ម្នាស់ ១ចំហៀង
-ខ្ទឹមស ៥០ក្រាម
-ទឹកត្រី ១០មីលីលីត្រ
-អំបិល កន្លះស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាកាហ្វេ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្លឹកខ្ទឹម ២មើម
-ខ្លាញ់ ៥០ក្រាម
-
ឆ្អឹងជំនីរជ្រូកត្រូវលាងឱ្យស្អាត កាប់តូចៗល្មម
-
ម្នាស់ត្រូវលាងទឹកឱ្យស្អាតពុះជាពីរ ចិតជាចំណិតបញ្ឆិតមិនស្ដើងពេក និងមិនក្រាស់ពេក
-
ស្លឹកខ្ទឹមត្រូវលាងឱ្យស្អាត រួចហាន់ខ្លីល្មម
-
ខ្ទឹមសត្រូវបកសម្បកចេញលាងទឹកឱ្យស្អាត ហើយចិញ្ច្រាំកុំឱ្យម៉ដ្ឋពេករបៀបរៀបចំគ្រឿងផ្សំ របៀបធ្វើ ដំបូងត្រូវដាក់ខ្ទះឱ្យក្ដៅ ហើយដាក់ខ្លាញ់ចូលទុកឱ្យក្ដៅដាក់ខ្ទឹមសចូលទុកឱ្យក្រហមប្រឿងៗ បន្ទាប់មកដាក់ឆ្អឹងជំនីរជ្រូក បំពងឱ្យក្រហម ទើបដាក់ម្នាស់ចូលជាមួយទឹកត្រី ស្ករស ប៊ីចេង អំបិល លៃឱ្យសមល្មម ទុកមួយសន្ទុះ រួចដួសដាក់ចានហើយត្រូវ ដាក់ស្លឹកខ្ទឹមរោយពីលើជាការស្រេច។
បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។
Post a Comment