សារជាតិ​ប្រឆាំង​អុកស៊ីដ​កម្ម​ដែល​មាន​នៅក្នុង «តែ​» អាច​ជួយ​ដល់​ដំណើរការ​ជីវគីមី​នៅក្នុង​ខ្លួន​យើង​។ ដូច្នេះ​វា​ក៏​ជួយ​ការពារ​ដល់​ការ​គាំងបេះដូង​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​និយាយថា ការផឹក​”​តែ​”​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​នឹង​នាំឲ្យ​អ្នក​មាន​សុខភាព​ល្អ ហើយ​ថែមទាំង​អាច​ការពារ​ប្រឆាំង​ការ​គាំងបេះដូង​ទៀតផង​។​
“​តែ​”​អាច​ជួយ​ធ្វើឲ្យ​យើង​មាន​ស្មារតី​ប្រុងប្រយ័ត្ន និង​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​ផង​ដែរ​។ សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​នៅក្នុង “​តែ​” ដែល​គេ​ហៅថា Polyphenols ជួយ​ដល់​ដំណើរការ​ជីវគីមី​នៅក្នុង​ខ្លួន ទោះបីជា​យើង​បន្ថែម​ជាតិ​ទឹកដោះគោ​នៅក្នុង “​តែ​” នោះ​ក៏​វា​មិន​ធ្វើឲ្យ​ខូច​គុណភាព​នេះដែរ​។ លោក​វេជ្ជបណ្ឌិត រូត​សុន បាន​និយាយថា ភស្តុតាង​ដ៏​ច្បាស់លាស់​នោះ​គឺ​ការផឹក “​តែ​” ច្រើន​ជាង​បី​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ការ​គាំងបេះដូង​។ គេ​ក៏​ឃើញ​មាន​ភស្តុតាង​ដែរ​ថា ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​បញ្ហា​ឆ្អឹង​បាន​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​នៅ​ពេល​ដែល​ពួកគាត់​បាន​ផឹក “​តែ​”​ច្រើន​ជាង​បួន​ពែង​ក្នុង​មួយថ្ងៃ​។​
​នៅពេល​នេះ​គេ​យល់​ច្បាស់​ថា គេ​ចាំបាច់​មាន​ការស្រាវជ្រាវ​បន្ថែមទៀត​។ ប៉ុន្តែ​មនុស្ស​យើង​អាច​ផឹក “​តែ​”​ពី​បី​ទៅ​ប្រាំបី​ពែង​ក្នុង​មួយថ្ងៃ​៕
 
Top