ទឹកអប់​ត្រូវបាន​គេ​និយម​ប្រើប្រាស់​យ៉ាងខ្លាំង ហើយ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង​គឺ​ចាប់ពី បន្ទប់ទឹក បន្ទប់ដេក ក្នុង​រថយន្ត និង​នៅ​លើ​សម្លៀកបំពាក់ បញ្ជ្រាស​ម​​ក​វិញ​ ផលប៉ះពាល់​ដ៏​ខ្លាំង​របស់​វា​លើ​បញ្ហា​សុខភាព​នោះ គឺមាន​មនុស្ស​មិន​ច្រើន​ដែល​ដឹង​ពី​ផលប៉ះពាល​សុខភាព​ពី​ការប្រើប្រាស់ ទឹកអប់​នោះទេ​។​

អ្នកជំនាញ​​សិក្សា​​ស្រាវ​ជ្រាវ​លើ​ពិភព​លោក​បាន​ចេញ​សេច​ក្តី អះ​អាងថា​ ផលិតផល​ទឹកអប់​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព ដោយ​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា ពិបាក​ដកដង្ហើម ប្រតិកម្ម​ស្បែក ឈឺក្បាល និង​ធ្វើឲ្យ​​ចុះខ្សោយ​ផ្លូវភេទ​ជាដើម​។​
​ក្រុម​អ្នកជំនាញ ផែ្ន​ក​សុខភាព និយាយ​ថា​ជិត​១​ភាគ​៣​នៃ​ចំនួន​មនុស្ស​ទទួលរង​ផលប៉ះពាល់​សុខភាព​ខ្លាំង​ពី ក្លិន​ទឹកអប់ ហើយ​បញ្ហា​ដ៏​ធំ​នោះ​គឺ​វា​ធ្វើអោយ​ស្បែក​មានប្រតិកម្ម​ទៅ​ជា​កន្ទួល ក្រហម​តូចៗ​នៅលើ​ស្បែក​៕​
 
Top