ប្រភពព័ត៌សុខភាពថ្មីៗនេះបានចុះបង្ហាញឲ្យដឹងថា តាមការសិក្សាលើស្ត្រី ៤.០០០នាក់ បានរកឃើញថា ការពិសាកាហ្វេ៥ពែងឬច្រើនជាងនេះ ក្នុង១ថ្ងៃ នៅអំឡុងពេលចាប់ផ្តើមនៃការបង្កកំណើតកូនក្រៅរាងកាយ បានកាត់បន្ថយឱកាស នៃជោគជ័យ ដល់ទៅ ៥០ភាគរយ។ម្យ៉ាងវិញទៀតការពិសារការហ្វេចំនួនដ៏ច្រើនពែង ដែលបង្ហាញខាងលើនេះ
បានកាត់បន្ថយអត្រាមានផ្ទៃពោះ ៥០ភាគរយ។ ប្រភពសិក្សាខាងលើបានបញ្ចាក់ទៀតថា បរិមាណកាហ្វេអ៊ីនសមល្មម ឬតិចជាង៣០០ម.ក្រ ក្នុង១ថ្ងៃ មិនបង្ហាញថា ប៉ះពាល់ដល់ការមានកូន របស់ស្ត្រីឡើយ។ ប៉ុន្តែ ការសិក្សាទូទៅបានរកឃើញថា កាហ្វេ ២០០ម.ក្រ ឬលើសពីនេះ ក្នុង១ថ្ងៃ អាចបង្កើនការប្រឈមនៃការរលូតកូន ៕
ស្ត្រីពិសារកាហ្វេ ៥ ពែងក្នុងមួយថ្ងៃប្រទះនឹងបញ្ហារលូតកូន