ផ្លែការ៉ុតគឺជាប្រភេទ បន្លែដែលងាយស្រួល ដាំដុះនៅជុំវិញពិភពលោក។
ប្រជាពលរដ្ឋខ្មែរយើង ចូលចិត្តយកវាមកធ្វើជាបន្លែ ខណៈដែលអ្នកខ្លះទៀត
បានយកវាមកធ្វើទឹកក្រលុក។ ប៉ុន្តែលោកអ្នកដឹងទេថា ការទទួលទានផ្លែការ៉ុត
ពិតជាផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាងណាស់សំរាប់សុខភាព។ ខាងក្រោមគឺជា
អត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្លែការ៉ុត ៖
១. ធ្វើឲ្យភ្នែកភ្លីច្បាស់ល្អ ៖ តើលោកអ្នកដឹងទេថា ផ្លែការ៉ុតសំបូរទៅដោយ សារធាតុ បេតាការូទីន ហើយបានបំលែង ទៅជាវីតាមីន A ក្នុងថ្លើមរបស់អ្នក ដែលផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ ប្រស្រីភ្នែក ធ្វើឲ្យអ្នកមើលច្បាស់ល្អ នៅពេលយប់។ ជាពិសេសនោះ យ៉ោងតាមការស្រាវជ្រាវ បានបង្ហាញថា សារធាតុបេតាការូទីន កីអាចការពារជំងឺងងឺតភ្នែកបានផងដែរ ព្រោះអ្នកដែលបានទទូលទាន សារធាតុបេតាការូទីន ជាប្រចាំ អាចប្រឈមមុខនឹងជំងឺ ងងឹតភ្នែក ៤០ ភាគរយ ឯណោះ។
២.ធ្វើឲ្យស្បែកស្រស់ស្អាត ៖ វីតាមីន A និង សារធាតុប្រឆាំងអុកស៊ីតកម្ម បានការពារស្បែក របស់អ្នក មិនឲ្យខូច បណ្តាលមកពីពន្លឺព្រះអាទិត្យ។ ម្យ៉ាងវិញទៀត វីតាមីន A បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំបាត់ ស្នាមខ្មៅលើស្បែក មុន និង ស្នាមជ្រៀវជ្រួញ បានផងដែរ។
៣. ការពារជំងឺបេះដូង ៖ តាមការស្រាវជ្រាវ បានបង្ហាញថា ការទទួលទានការ៉ុត ជាប្រចាំ អាចកាត់បន្ថយអត្រា ប្រឈមមុខនឹង bជំងឺបេះដូង ព្រោះតែ ផ្លែការ៉ុតសំបូរទៅដោយ សារធាតុ បេតាការូទីន និង ប្រូតេអ៊ីន អាល់ផាល ការូទីន និងឡូទីន។ មិនតែប៉ុណ្ណោះទេ វាក៏អាចកាត់បន្ថយ កម្រិតកូឡេស្តូរ៉ល បានទៀតផង។
៤. ធ្វើឲ្យធ្មេញនិង អញ្ចាញមានសុខភាពល្អ ៖ តើអ្នកដឹងទេថា គ្រាន់តែទំពារផ្លែការ៉ុត ក៏អាចធ្វើឲ្យធ្មេញ និង អញ្ចាញធ្មេញ មានសុខភាពល្អដែរឫទេ? នៅពេលដែលអ្នកទំពារ ផ្លែការ៉ុត វាបានជួយឲ្យអ្នក ផលិតនូវទឹកមាត់ច្រើន ធ្វើឲ្យអាស៊ីដ នៅក្នុងមាត់របស់អ្នក មានតុល្យភាព។ មិនតែប៉ុណ្ណោះទេ ជាតិរ៉ែ ដែលមាននៅក្នុងផ្លែការ៉ុត អាចការពារ ជំងឺពុកធ្មេញបានទៀតផង។
៥. ការពារជំងឺដាច់សរសៃឈាមខួរក្បាល ៖ យោងតាមសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ Havard បានឲ្យដឹងថា មនុស្សដែល ទទូលទានការ៉ុត អស់៦ ផ្លែ ក្នុងមួយសប្តាហ៍ ប្រឈមមុខនឹង ជំងឺដាច់សរសៃឈាមខួរក្បាល តិចជាង អ្នកដែលអ្នកទទួលទានការ៉ុត មួយផ្លែក្នុងមួយខែ ឫ មួយសប្តាហ៍។
ទាំងនេះ គឺជាអត្ថប្រយោជន៍ ៥ យ៉ាងរបស់ផ្លែការ៉ុត។ តើប្រិយមិត្ត បានពិសាផ្លែការ៉ុត ញឺកញាប់ហើយឫនៅ?