ផ្លែសាវម៉ាវ គឺជាប្រភេទផ្លែឈើ នៅតំបន់ត្រូពិច ហើយ ត្រូវបានគេជឿថា
វាមានប្រភពមកពី ប្រទេសឥណ្ឌូនេស៊ី ហើយជាពិសេសទៀតនោះ ប្រិយមិត្ត
ប្រាកដជាបានជ្រាបហើយថា ផ្លែសាវម៉ាវមិនត្រឹមតែមាន សំបកពណ៌ក្រហមឆ្អិនឆ្អៅ
ប៉ុន្តែថែមទំាងមាន រសជាតិផ្អែមឆ្ងាញ់ពិសារ ទៀតផង។ ប៉ុន្តែអ្វីដែលថ្មីនោះ
ការទទូលទានផ្លែសាវម៉ាវ មិនត្រឹមតែផ្តល់ ឱជារសផ្អែមឆ្ងាញ់ត្រជាក់ចិត្ត
ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានផ្តល់ នូវអត្ថប្រយោជន៍ច្រើនយ៉ាង
សំរាប់សុខភាពលោកអ្នកផងដែរ។ ខាងក្រោម គឺជាអត្ថប្រយោជន៍ ទំាង ១១ យ៉ាង
របស់ផ្លែសាវម៉ាវ ៖
១. ព្យាបាលជំងឺច្រើនប្រភេទ ៖ ផ្លែសាវម៉ាវនេះ ត្រូវបានប្រជាជន ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី យកមកប្រើប្រាស់ជាថ្នាំបុរាណដើម្បី ព្យាបាលជំងឺជាច្រើនប្រភេទ ដូចជាជម្ងឺ ទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺជាច្រើនប្រភេទទៀត។
២.បង្កើនកម្លាំង ៖ កាបូនអ៊ីដ្រាត និង ប្រូតេអ៊ីន ដែលមាននៅក្នុងផ្លែសាវម៉ាវ ជួយឲ្យអ្នក មានកម្លាំង ព្រមទំាងការពារ មិនឲ្យហើមពោះទៀតផង។ ម្យ៉ាងវិញទៀត សាវម៉ាវសំបូរដោយជាតិទឹក ដូច្នេះ កំលាំងដែលអ្នកបានបញ្ចេញ នឹងត្រូវបានបំពេញវិញ ដោយជាតិទឹករបស់ផ្លែសាវម៉ាវ បានយ៉ាងមានប្រសិទ្ធភាព។
៣. ស្រូបយកសារធាតុចិញ្ចឹម ៖ វីតាមីន C ដែលមាននៅក្នុងផ្លែសាវម៉ាវ ជួយស្រូបយក ជាតិរ៉ែ ដូចជា សារធាតុដែក និង លោហៈ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏អាចថែរក្សា រាងកាយរបស់អ្នក ពីការបំផ្លាញនៃ រ៉ាឌីកាល់សេរី បានផងដែរ។
៤. ការពារជំងឺមហារីក ៖ សារធាតុសំខាន់បំផុតដែល មាននៅក្នុងផ្លែសាវម៉ាវ គឺ ទឹកអាស៊ីដ ហ្គាលីក(Gallic) ដែលដើរតូយ៉ាងសំខាន់ ក្នុងការសំលាប់ រ៉ាឌីកាល់សេរី និង ជួយការពារ រាងកាយរបស់អ្នក ចេញពីការខូចខាតនៃអុកស៊ីត និង ជាពិសេសនោះ ជួយការពារកុំឲ្យ កើតជំងឺមហារីកទៀតផង។
៥. ជួយបង្កើតគ្រាប់ឈាមក្រហម និង ស៖ ដោយសារតែផ្លែសាវម៉ាវ សំបូរដោយជាតិលោហៈ ដូច្នេះហើយ វាបានជួយដល់ ការផលិតគ្រាប់ឈាម ក្រហម និងស ក្នុងរាយកាយអ្នក គ្រប់គ្រាន់។ ម្យ៉ាងវិញទៀត ម៉ាញេស្យូមដែល មាននៅក្នុងផ្លែសាវម៉ាវ ក៏ជួយឲ្យរាងកាយ អ្នក ផលិតអង់ហ្ស៊ីម កាន់តែច្រើនផងដែរ។
៦. សម្អាតតំរងនោម៖ សារធាតិផូស្វ័រ ដែលមាននៅក្នុងផ្លែសាវម៉ាវ ជួយសម្អាតតំរងនោម របស់អ្នក ដែលជាផ្នែកមួយសំខាន់ ក្នុងការជួសជុល និង ថែរក្សនៃ តំរងនោម និង រាងកាយទំាងមូល របស់អ្នកផងដែរ។ ហើយអ្វីដែលពិសេសទៀតនោះ កាល់ស្យូម ដែលមានក្នុងផ្លែសាវម៉ាវ ក៏ដើរតួយ៉ាងសំខាន់ ក្នុងការជួយ ធ្វើឲ្យធ្មេញ និងឆ្អឹងរឹងមំា បានទៀតផង។
៧. កាត់បន្ថយអាការៈវិលមុខ អស់កម្លាំង ៖ ជាតិដែក ដែលមាននៅក្នុងផ្លែ សាវម៉ាវអាចជួយ ឲ្យរក្សារ កម្រិតអុកស៊ីសែន នៅក្នុងរាងកាយអ្នក ដែលជាភ្នាក់ងារសំខាន់ មិនឲ្យអ្នកវិលមុខ អស់កំលាំង ដែលជាជម្ងឺមួយ បង្កដោយ ការខ្វះជាតិដែកក្នុង រាងកាយ។
៨. ជួយបញ្ចុះទម្ងន់ ៖ ផ្លែសាវម៉ាវសំបូរទៅដោយ ជាតិសរសៃរខ្ពស់ និង មានកាឡូរីទាប។ ដូច្នេះ ពេលដែលអ្នក ពិសារផ្លែសាវម៉ាវ វាអាចជួយឲ្យអ្នក ឆ្អែតបានយូរ ដែលជាវិធីដ៏ល្អបំផុត សំរាប់អ្នកដែលចង់បញ្ចុះទម្ងន់។
៩. ធ្វើឲ្យស្បែកមានសំណើម៖ ដោយសារតែផ្លែសាវម៉ាវ សំបូរដោយជាតិទឹក វាអាចជួយឲ្យស្បែក របស់អ្នកមានជាតិសំណើម ទន់រលើបរលោង។ មិនតែប៉ុណ្ណោះទេ វាថែមទំាង អាចកំចាត់រ៉ាឌីកាល់សេរី ដែលធ្វើឲ្យស្បែករបស់អ្នក ខូចបានយ៉ាងមានប្រសិទ្ធភាពទៀតផង។
១០. ជាថ្នាំសំលាប់មេរោគ ៖ អត្ថប្រយោជន៍នៃផ្លែសាវម៉ាវ ដែលសំខាន់នោះ គឺវាដើរតួជាថ្នាំសំលាប់មេរោគ ពីព្រោះវាបានជួយការពារ រាងកាយរបស់អ្នក ពេលមានជំងឺឆ្លង ចូលទៅក្នុងរាយកាយ។
១១. សំលាប់ប៉ារ៉ាស៊ីត ក្នុងពោះវៀន ៖ ក្រៅពីសំបូរដោយសារធាតុ ចិញ្ចឹមផ្តល់អត្ថប្រយោជន៍ដល់រាងកាយហើយ សាវម៉ាវ ក៏អាចជួយសំលាប់ ក្នុងពោះវៀនបាន យ៉ាងមានប្រសិទ្ធភាពទៀតផង។ មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទំាង ជួយកាត់បន្ថយ អាការៈជំងឺរាគ និង ផ្តាសាយបានផងដែរ។
ទំាងនេះគឺជាអត្ថប្រយោជន៍ ទំាង ១១ យ៉ាងរបស់ផ្លែសាវម៉ាវ។ បន្ទាប់ពីប្រិយមិត្ត បានជ្រាបពីគុណប្រយោន៍ របស់ផ្លែសាវម៉ាវ៕