១- ទឹកដោះ​ម្តាយ​ជា​វត្ថុ​មានតម្លៃ : គ្រប់​ពេល​ដែល​ម្តាយ​ឱប​កូន​ផ្អឹប​នឹង​ដើមទ្រូង​ សម្ពន្ធ័ភាព​រវាង​ម្តាយ និង​កូន​នឹង​ស្តែង​ចេញ​មក ​ធ្វើឲ្យកូន​មាន​អារ​ម្មរណ៍​កក់ក្តៅ និង​សប្បាយ​ចិត្ត ។ ​
២- ទឹកដោះ​ម្តាយ​ផលិត​មក​ជាមួយ​កូន : ទឹកដោះ​ម្តាយ នឹង​មិន​ថមថយ​បរិមាណ​តាំងពី​កូន​កើត​មក រហូតដល់ ១ ឬ ២​ឆ្នាំ  ។
៣- ទឹកដោះ​ម្តាយ​ជា​ថ្នាំ : ទឹកដោះ​ម្តាយ ជួយ​បន្ថយ​អាការៈធុញថប់​របស់​កូន ថែម​ទាំង​ជួយ​បន្ថយ​ការឈឺ​ថ្កាត់ និង​ជួយ​ឲ្យ​ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ទៀត​ផង ។

៤- ទឹកដោះ​ម្តាយ​ជា​រនាំង​ការពារ : ក្នុង​ទឹកដោះ​ម្តាយ មាន​ប្រព័ន្ធ​ការពារ​រាងកាយ ដែល​មិន​ឲ្យ​សាធា​តុ​ផ្សេងៗ រួម​ទាំង​ថ្នាំ ចូល​មក​ធ្វើ​ការយាយី​ដល់​កុមា​រទេ ។ ដូចនេះ ទោះបីជា​ម្តាយ​មាន​ជំងឺ​បន្តិច​បន្តូច ក៏​មិន​គួរ​ផ្អាក​បំបៅ​ដោះ​កូន​ឡើយ ។
៥- ទឹកដោះ​ម្តាយ​បង្កើន​ការអភិវឌ្ឍន៍ : ការប៉ះពាល់ ​ការ​សម្លឹង​ភ្នែក ការ​ថ្នាក់ថ្នម​ផ្សេងៗ នៅពេល​ដែល​កំពុង​បំបៅ​ដោះកូន ធ្វើ​ឲ្យ​កូន​អាច​រៀន​ស្វែងយល់​ដោយ​ខ្លូន​ឯង ។​
៦- ទឹកដោះ​ម្តាយ​មាន​ជីវជាតិ​សមល្មម : ទឹកដោះ​ម្តាយ មាន​បរិមាណ​សមល្មម មិន​តិចពេក ហើយ​ក៏​មិនច្រើន​ពេក​ដែរ ប៉ុន្តែ​ពោរពេញ​ដោយ​ជីវជាតិ ។ ​
៧- ទឹកដោះ​ម្តាយ​ចម្រាញ់​យក​ជាតិ​ល្អ​ឲ្យ​កូន : ម្តាយ​ខិតខំ​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​ល្អ ដើម្បី​ឲ្យ​​ទៅ​ដល់​កូន ។ ​
៨- បំបៅ​ដោះ​កូន ជួយ​ឲ្យ​ម្តាយ​ចៀសផុត​ពី​ជំងឺ : ដូចជា​មហារីក​មាត់ស្បូន មហារីក​សុដន និង​ជា​ពិសេស ធ្វើឲ្យ​អារម្មរណ៍​ស្រស់ថ្លា ពេល​បាន​ឱប​កូន​បំបៅ​ដោះនឹង​ដើមទ្រូង ៕
 
Top