បង្ហាញពីចំណេះគួរយល់ដឹងមួយ ទាក់ទងនឹងអច្ឆរិយវត្ថុអាថ៌កំបាំងទាំង ៧ នៅលើពិភពលោក ដែលអច្ឆរិយវត្ថុទាំងនេះ សុទ្ធតែបន្សល់ទុកដោយបុព្វបុរសរបស់គេ ហើយសព្វថ្ងៃក៏កំពុងត្រូវបានអភិរក្ស និងថែរក្សាយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អន្តរជាតិផងដែរ។
ប៉ុន្តែថ្ងៃនេះ ខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត បន្តចំណេះគួរយល់ដឹងថ្មីមួយទៀត ទាក់ទងនឹងអច្ឆរិយវត្ថុធម្មជាតិទាំង ១០ នៅលើពិភពលោកវិញម្តង ដែលអច្ឆរិយវត្ថុទាំងអស់នេះ សុទ្ធតែកើតឡើងដោយឯកឯង ពោលគឺកើតឡើងដោយធម្មជាតិ មិនមែនជាស្នាដៃរបស់ប្រទេសណាមួយ រឺនរណាម្នាក់ឡើយ។
លេខ ១០៖ វាលខ្សាច់ Sahara
គឺជាវាលខ្សាច់ ដែលក្តៅជាងគេបង្អស់នៅលើពិភពលោក និងជាវាលខ្សាច់ធំជាងគេលំដាប់លេខ ៣ បន្ទាប់ពីវាលខ្សាច់ Antarctica និងវាលខ្សាច់ the Arctic។
វាគឺជាបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូនីស្កូ និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនិងល្បីល្បាញមួយ នៅខេត្ត Quang Ninh ប្រទេស វៀតណាម។
លេខ ៨៖ ភ្នំអេវ៉ឺរ៉េស
ប្រជាជនទីប៉េ ហៅភ្នំអេវ៉ឺរ៉េសដែលជាភ្នំមានកម្ពស់ខ្ពស់ជាងគេនៅលើពិភពលោកថា Qomolangma ដែលមានន័យថា “ទេពអប្សររបស់ពិភពលោក” ដែលបច្ចុប្បន្នភ្នំមួយនេះ កំពុងទាក់ទាញអ្នកវិទ្យាសាស្ត្រ និងភ្ញៀងទេសចរណ៍ជាច្រើន ដើម្បីធ្វើដំណើរឡើងភ្នំផងដែរ។
លេខ ៧៖ Antarctica
Antarctica គឺជាតំបន់វាលទឹកកក ដែលស្ថិតនៅខាងក្រោមបង្អស់របស់ផែនដី ពោលគឺនៅប៉ូលខាងត្បូង។
លេខ ៦៖ Great Barrier Reef ប្រទេស អូស្ត្រាលី
Great Barrier Reef គឺជាតំបន់ប្រព័ន្ធផ្កាប៉ប្រះទឹក ដ៏ធំជាងគេបង្អស់នៅលើពិភពលោក គ្រប់ដណ្តប់ដោយរុក្ខជាតិផ្កាប៉ប្រះទឹកជា ២ ៩០០ ប្រភេទ និង កោះចំនួន ៩០០ ក្នុងផ្ទៃក្រឡាជិត ៣៤៤ ៤០០ គីឡូម៉ែត្រការ៉េ។
លេខ ៥៖ Grand Canyon សហរដ្ឋអាមេរិក
ជាតំបន់សួនច្បារជាតិ ដែលត្រូវបានគេផ្តិចយករូបភាពច្រើនជាងគេបង្អស់ នៅសហរដ្ឋអាមេរិក។
លេខ ៤៖ Iguazu Falls
ទឹកធ្លាក់ Iguazu Falls ស្ថិតនៅព្រំប្រទល់រវាងរដ្ឋ Paraná របស់ប្រេស៊ីល ជាមួយនឹងខេត្ត Misiones របស់ប្រទេសអាហ្សង់ទីន។
លេខ ៣៖ Amazon
Amazon គឺជាអាងទឹកហូរចេញ ដ៏ធំមួយនៅលើពិភពលោក ដែលមានប្រវែងជិត ៧ ០៥០ ០០០ គីឡូម៉ែត្រការ៉េ ដែលមានសមាមាត្រ ១ភាគ៥ នៃទន្លេដែលហូរនៅលើពិភពលោក។
លេខ ២៖ Galapagos Islands
Galapagos Islands គឺកោះដែលប្រជុំទៅដោយកោះភ្នំភ្លើង នៅក្នុងមហាសមុទ្រប៉ាស៊ីភិច ចម្ងាយ ៩២៦ ម៉ែត្រពីប្រទេស Ecuador។
លេខ ១៖ Serengeti
Serengeti គឺជាតំបន់អេកូស៊ីសស្ទែម នៅទ្វីបអាព្រិច ដែលស្ថិតនៅភាគខាងជើងនៃប្រទេស Tanzania ហើយលាតសន្ធឹងរហូតដល់ភាគនិរតីនៃប្រទេស កេនយ៉ា។
តើប្រិយមិត្តចង់ទៅដើរលេងនៅតំបន់ណាមួយខាងលើ?