រូបគំនូរ នាពេលបច្ចុប្បន្ននេះ មានច្រើនបែប ច្រើនសណ្ឋានណាស់ ដោយវិចិត្រករ ជាច្រើន តែងតែបង្កើត នូវសិល្បះគំនូរ ប្លែកៗ ខុសពីគ្នា ហើយសំរាប់ ថ្ងៃចុងសប្តាហ៍នេះផងដែរ ខ្មែរឡូត សូមនាំអារម្មណ៍ ប្រិយមិត្ត មកមើលស្នាដៃគំនូរ ដ៏អស្ចារ្យមួយប្រភេទ។
លោក ដេវីដ ហ្វូសស្ទើ ជាអតីត អ្នកកាន់មុខការសាងសង់ មួយរូប បានធ្វើឲ្យមនុស្សជាច្រើន ស្ទើរតែមិនជឿ ថាស្នាដៃគំនូរ ដែលពួកគេបានឃើញនោះ តាមពិតទៅ ត្រូវបានបង្កើតឡើង ដោយការប្រើប្រាស់ដែកគោល សំរាប់យកមកដំ នោះទេ។ រូបលោក បានប្រើនូវ ភាពប៉ិនប្រសព្វ និង បច្ចេកទេស ដ៏អស្ចារ្យ របស់លោក បង្កើតចេញជារូបរាង របស់ មនុស្សល្បីៗ សត្វ និង ផ្កា ជាដើម ហើយស្នាដៃ របស់គាត់និមួយៗ ពិតជាមានភាពគួរឲ្យទាក់ទាញខ្លាំងណាស់ ព្រោះថា វាមានលក្ខណះដូចទៅនឹង រូបពិត តែម្តង។
យ៉ាងណាមិញ នៅពេលរូបលោក បានចាប់ផ្តើម បង្កើតរូបគំនូរដំបូង លោកប្រើប្រាស់តែទឹកថ្នាំប៉ុណ្ណោះ ហើយក្រោយមកទៀត ទើបលោក ចាប់ផ្តើម ពិសោធន៍សាកល្បងមើល អំពីការប្រើប្រាស់ដែកគោល សំរាប់យកមកបង្កើតគំនូរនេះ អស់ជាច្រើនឆ្នាំ ផងដែរ។ គួរបញ្ជាក់ផងដែរថា ចំពោះគំនូរណា ដែលមានទំហំរាងតូច អាចនឹងចំណាយដែកគោល ប្រហែលជា ៥,០០០ គ្រាប់ ហើយបើរាងធំ អាចឡើងដល់ ៣០,០០០ គ្រាប់ ក៏មានដែរ។ ចំពោះស្នាដៃមួយរបស់លោក ដេវីដ ដែលបានឈ្នះពានរង្វាន់នោះ មានឈ្មោះថា Lases and Nails និង បានប្រើប្រាស់ អស់ចំនួន ១៦,០០០ ដែកគោល ផងដែរ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?














 
Top