ទឹកគឺជាអង្គធាតុម្យ៉ាង ដែលគ្មានក្លិនគ្មានពណ៍ ហើយមិនអាចខ្វះបាន។ យើងទាំងអស់គ្នាសុទ្ធតែបានដឹងថា ទឹកពិតជាមានសារសំខាន់ណាស់ ប៉ុន្តែក្នុងនោះប្រហែលជាមានអ្នកខ្លះ មិនទាន់បានយល់ច្បាស់អំពី អត្ថប្រយោជន៍ដ៏ច្រើន របស់ទឹកនោះទេ។ ការបរិភោគកាហ្វេ សូដា ជាតិអាល់កុល នោះមិនមានអត្ថប្រយោជន៍ដូច ទឹក ទឹកដោះគោ ទឹកផ្លែឈើជាដើម។
៩ចំនុចខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏សំខាន់របស់ទឹក សំរាប់ផ្គត់ផ្គង់រាង្គកាយមនុស្ស៖
១.កាត់បន្ថយទំងន់ ទឹកគឺជារបស់ម្យ៉ាង ដែលជួយអោយស្រកទំងន់លឿន។ ពីព្រោះទឹកអាចជំនួសទឹកដែល មានកាឡូរីខ្ពស់ដូចជា សុរា សូដា ទឹកផ្លែឈើ ដែលទឹកគឺគ្មានកាឡូរីធ្វើអោយធាត់បាន។ នៅពេលដែលយើងឃ្លានប្រាកដជាស្រេកទឹក ក្នុងនោះផងដែរទឹក គឺគ្មានជាតិកាបូន ជាតិស្ករ និងកាឡូរីទេ។ ការទទួលទានទឹក បានច្រើននោះនឹង ជួយរក្សាទំងន់បាន។
២.ចង្វាក់បេះដូងល្អ ការទទួលទានទឹកបានចំនួនច្រើន អាចជួយកាត់បន្ថយជំងឺគាំងបេះដូង។ យោងតាមការសិក្សាជាសាធារណៈ រយះពេល៦ឆ្នាំនៅក្នុងសហរដ្ឋអាមេរិច អំពីរោគរាតត្បាតបានបញ្ចាក់ថា អ្នកទទួលទានទឹក បានច្រើនជាង៥កែវក្នុងមួយថ្ងៃ អាចកាត់បន្ថយ ជំងឺគាំងបេះដូងបាន៤១%  ជាងអ្នកដែលទទួលទានទឹក បានតែ២កែវក្នុងមួយថ្ងៃ។
៣.ថាមពល នៅពេលដែលរាងកាយបាត់បង់ធាតុទឹក អ្នកនឹងមានអារម្មណ៍ថា ហេវហត់អស់កំលាំង។ ទោះបីជាការបាត់បង់ធាតុទឹកតែ ១ឬ២%នៃរាងកាយ របស់អ្នកក៏ដោយ។ ពេលដែលយើងស្រេកទឹក បញ្ចាក់រាងកាយរបស់យើង បានបាត់បង់ជាតិទឹក។ ការបាត់បង់ជាតិទឹកអាចធ្វើអោយ កំលាំងកាយចុះខ្សោយ និងឧស្សាវិលមុខទៀតផង។
៤.កាត់បន្ថយការឈឺក្បាល ការឈឺក្បាលអាចបណ្តាលមកពី ការខ្វះជាតិទឹកនៅក្នុងខ្លួន។ ជាការពិត កត្តាដែលនាំអោយឈឺក្បាលមានច្រើនយ៉ាង ប៉ុន្តែការទទួលទានមិនគ្រប់គ្រាន់នេះគឺ ជាចំនែកដែលធ្វើអោយអ្នកអាចឈឺក្បាលបាន។
៥.សុខភាពស្បែក ការទទួលទានទឹក ពិតជួយស្បែកយើងស្អាតនិងមានសំណើម។ មានមនុស្សខ្លះ ចង់ទទួលបាននូវការលទ្ធផលក្នុងពេលមួយយប់។ ជាពិតវាមិនអាចមានប្រសិទ្ធិភាព លឿនបែបនេះ ប៉ុន្តែទឹកពិតជាមានជួយដល់ស្បែករបស់អ្នកប្រសិនបើអ្នកទទួលទានទឹកអោយបានជាប្រចាំ។
៦.បញ្ហារំលាយអាហារ ប្រពន្ធ័រំលាយអាហារ ពិតជាត្រូវការទឹកអោយបានគ្រប់គ្រាន់សំរាប់ជួយរំលាយ។ ជាទូទៅទឹកអាចជួយ ដល់ក្រពះ ដែលមានជាតិអាស៊ីត ព្រមទាំងជួយសំរួលដល់ ការទល់លាមក។
៧.លាងសំអាត ទឹកប្រើប្រាស់សំរាប់សំអាតរាងកាយ និងជំរះនូវជាតិកង្វក់ចេញ។
៨.មហារីក ទាក់ទងទៅប្រពន្ធ័រំលាយអាហារខាងលើ ការទទួលទានទឹក បានរកឃើញថា ជួយកាត់បន្ថយជំងឺមហារីកបាន៤៥%។ ការទទួលទានទឹកច្រើន ជួយកាត់បន្ថយមហារីកតំរង់នោម បាន៥០% ហើយក៏មានសក្តានុពល កាត់បន្ថយជំងឺមហារីកដោះ។
៩.ហាត់ប្រាណ ការបាត់បង់ជាតិទឹក អាចធ្វើអោយបាត់បង់កំលាំងពលកម្មក្នុងខ្លួន។ លំហាត់ប្រាណត្រូវបន្ថែមនូវជាតិទឹកជាចាំបាច់ ដូច្នេះត្រូវប្រាកដថាញុំទឹកមុន និងក្រោយពេលហាត់ប្រាណ។
 
Top