​អត្ថបទនេះដែរខ្មែរឡាយសូមលើកយកមកបង្ហាញ​ពី​របៀប​ដំឡើង​​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​ទាំង online និង offline ជួយ​ឲ្យ​យើង​អាច​វាយ​អត្ថបទ​ខ្មែរ​បាន​យ៉ាង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត កាត់​បន្ថយ​ការ​សរសេរ​ខុស​ដល់ទៅ 99.99%។

  



ហើយ​ចំណែក​នៅ​ក្នុង​អត្ថបទ​គន្លឹះ​នេះ​វិញ យើង​នឹង​បន្ត​បង្ហាញ ​ការ​ប្រើ​កូន​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​​ជំនាន់​ថ្មី និង ត្រួតពិនិត្យ​​វេយ្យាករណ៍​ខ្មែរ​ថ្មី យក​មក​ដំឡើង​ចូល​​ក្នុង​កម្មវិធី​ការិយាល័យ OpenOffice ស៊េរី​ថ្មី ឲ្យ​អ្នក​ទាំងអស់​​មើល​ដោយ​លំអិត​បំផុត។
សូម​មើល​របៀប​ដំឡើង​ខាង​ក្រោម​នេះ ៖


 I.ទាញ​យក​កម្មវិធី​មុន​ដឹង​ដំឡើង ៖ 
 ដើម្បី​បញ្ចូល​កម្មវិធី​នេះ​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក លោកអ្នក​ត្រូវ​ទាញ​យក​កម្មវិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖


  1.  ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ Fonts Khmer Unicode
  2.  ក្ដារ​វាយ​​យូនីកូដ​ខ្មែរ Khmer Unicode Keyboard 
  3. កម្មវិធី java run-time environment 1.7 ឬ​ស៊េរី​ខ្ពស់​ជាង​នេះ
  4.  កម្មវិធី Open Office ឬ LibreOffice 
  5. កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer Spelling Checker 
  6. កម្មវិធី​ត្រួត​ពិនិត្យ​វេយ្យាករណ៍​ខ្មែរ Khmer Grammar Checker 


សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ​ដើម្បី​ទាញ​យក​កម្មវិធី​ទាំង​អស់​ខាង​លើ​នេះ ៖  

1. ទាញ​យក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ Download Fonts ៖

 បើ​លោក​អ្នក​មិន​ទាន់​មាន ឬ​ចង់​បាន​ពុម្ព​អក្សរ​យូនីកូដ​​ខ្មែរ​ជា​ច្រើន​ទៀត​នោះ សូម​ចុច​ទាញ​យក​តាម​តំណ​ខាង​ក្រោម​នេះ​ ៖




 2. ទាញ​យក​ក្ដារ​វាយ​ខ្មែរ​យូនីកូដ Download Khmer Unicode Keyboard​ ៖ ​

ជា​ទូទៅ​យើង​ត្រូវ​ដំឡើង​កម្មវិធី Khmer Unicode 2.0.1 ដែល​មាន​ពុម្ព​អក្សរ Khmer OS មួយ​ចំនួន និង ​ក្ដារ​ចុច​យូនីកូដ​ខ្មែរ​របស់ NiDA 1.0 ក្នុង​កុំព្យូទ័រ​របស់​យើង បើ​មិន​ទាន់​មាន​ទេ​សូម​ទាញ​យក




 *បន្ថែម ៖ តែ​បើ​លោក​អ្នក​ចង់​សាក​ក្ដារ​ចុច​របស់ SBBIC ក៏​បាន​ដែល មាន​ទាំង Windows និង MAC សូម​ទាញ​យក​តាម​ខាង​ក្រោម​នេះ ៖

ទាញ​យក​ SBBIC Keyboard 1.0 សម្រាប់ Windows 32-bit និង 64-bit ។
ទាញ​យក SBBIC Keyboard 1.0 សម្រាប់ Mac OS X ។

សំនួរ ៖ ហេតុអ្វី​ត្រូវ​ទាញ​យក​ក្ដារ​វាយ​យូនីកូដ​របស់ SBBIC បើ​លោកអ្នក​មាន​ក្ដារ​វាយ​យូនីកូដ​ផ្សេងៗ​ហើយ​នោះ?

ចម្លើយ ៖ ក្ដារ​វាយ​យូនីកូដ​SBBIC ក៏​ដូចជា​ក្ដារ​វាយ​យូនីកូដ​ដ៏​ទៃ​ដែរ ប៉ុន្តែ​អ្វី​ដែល​មាន​លក្ខណៈ​ពិសេស​នោះ​គឺ​ថា វា​មាន​បន្ថែម​សញ្ញា​ពីរ គឺ​សញ្ញា (« : » right ALT+L or OPTION+L on Mac) និង​សញ្ញា («-» with right ALT+D or OPTION +D on Mac) ​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​សរសេរ​សញ្ញា​ទាំង​នេះ ​ដោយ​មិន​ចាំ​បាច់​ប្ដូរ​ទៅ​ក្ដារ​អង់គ្លេស​​នោះ​ទេ ជា​ពិសេស​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ដែល​សរសេរ ខ​គម្ពីរ។ ឧទាហរណ៍៖ យ៉ូហាន ៦:១៦-២១  

យោបល់ : សម្រាប់​អស់លោក​ដែល​មិន​ចង់​ស្មុគស្មាញ​ច្រើន​នៅ​ប្រើ ក្ដារចុច NiDA 1.0 ទៀត​ចុះ តែ​សម្រាប់​អ្នក​ចង់​ផ្លួក​រស់​ជាតិ​ថ្មី អាច​សាកល្បង ក្ដារចុច SBBIC 1.0 បាន ព្រោះ​បាន​បន្ថែម​សញ្ញា​របស់​អង់គ្លេស​មួយ​ចំនួន ងាយស្រួល​នៅ​ពេល​ចង់​ប្រើ​សញ្ញា​ទាំង​នោះ បាន​ដោយ​មិនបាច់​ចុច​ប្ដូរ​ក្ដារ​ចុច​ពី KH ទៅ EN ទេ ​គឺ​មាន​នៅ​លើ KH ស្រាប់។

 3. ទាញ​យក​កម្មវិធី java run-time environment ៖ 

 កម្មវិធី java run-time environment (jre) គឺ​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​ដើម្បី​ជួយ​ឲ្យ​កម្មវិធី OpenOffice មាន​ដំណើរ​ការ​បាន​ល្អ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​បើ​គ្មាន​កម្មវិធី (jre) នោះ​ទេ​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍​ភាសាខ្មែរ​ របស់​យើង​មិន​អាច​មាន​ដំណើរ​ការ​បាន​ល្អ​នោះ​ទេ​ ដូច្នេះ​បើ​កុំព្យូទ័រ​របស់​លោក​អ្នក​មិន​មិន​ទាន់​មាន​ (jre) ទេ​សូម​លោក​អ្នក​ទាញ​យក​ហើយ​ដំឡើង​វា​មុន​នឹង​លោក​អ្នក​ដំឡើង កម្មវិធី OpenOffice។

- ដើម្បី​ទាញ​យក (jre) សូម​លោកអ្នក​ចូល​ទៅ​កាន់ http://www.java.com ហើយ​ចុច​លើ​ប៊ូតុង​ Free Java Download ដោយ​ចូល​ដល់​ផ្ទាំង​ថ្មី​សូម​ចុច​ប៊ូតុង Agree and Start Free Download ដើម្បី​ទាញ​យក​វា។



 4. ទាញ​យក​កម្មវិធី OpenOffice – Download OpenOffice ៖ 

 កម្មវិធី OpenOffice គឺ​ជា​កម្មវិធី​មួយ​ដែល​មាន​ភាព​ស្រដៀង​នឹង​កម្មវិធី Microsoft Office ដែរ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​វា​អនុញ្ញាត​ឲ្យ​យើង​ទាញ​យក និង​ប្រើប្រាស់​ដោយ​មិន​គិត​ថ្លៃ​នោះ​ឡើយ។ ដើម្បី​ទាញ​យក​កម្មវិធី​នេះ​សូម​លោកអ្នក​ចូល​ទៅ​កាន់ http://www.openoffice.org/download/ បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ Download Apache OpenOffice 4.0.0 ដូច​រូប​ខាង​ក្រោម៖



 - នៅ​ពេល​លោកអ្នក​ចុច​លើ​ផ្ទាំង​ខាង​ប៊ូតុង​នេះ​ហើយ​វា​នឹង​ទាញ​យក​កម្មវិធី​ ឬ​មួយ​ទៀត​វា​នឹង​នាំ​អ្នក​ទៅកាន់​ទំព័រ​កម្មវិធី OpenOffice ដែល​មាន​ភាសា​​ជា​ច្រើន​សម្រាប់​ឲ្យ​ជ្រើសរើស។  

5. ទាញ​យក​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ Khmer Spelling Checker ៖

 លោកអ្នក​អាច​ទាញ​យក​កម្មវិធី​​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ​ដែល​បង្កើត​និង​ថែទាំ​ដោយ SBBIC នេះ​បាន​ដោយ​ចូល​ទៅ​កាន់ http://extensions.libreoffice.org/extension-center/khmer-spelling-checker-sbbic-version

- បន្ទាប់​មក​សូម​ចុច​លើ Get Khmer Spelling Checker (SBBIC Version) for All platforms ដើម្បី​ទាញ​យក ។ សូម​មើល​រូប​ខាង​ក្រោម




 5.1 ទាញ​យក​កម្មវិធី​ត្រួត​ពិនិត្យ​វេយ្យាករណ៍​ខ្មែរ Khmer Grammar Checker ៖ 

 លោកអ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​បាន​ដោយ​ចូល​ទៅ​កាន់ www.sbbic.org ​បន្ទាប់​មក​សូម យក​ mouse ចង្អុល​លើ​ពាក្យ Download បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ GRAMMAR CHECKERS បន្ទាប់​មក​សូម​ស្វែង​រក​ពាក្យ​ដូច​រូប​ខាង​ក្រោម ដើម្បី​ចុច​ទាញ​យក ៖


 **បន្ថែម : សូម​ចុច​ទី​នេះ​ ដើម្បី​ស្វែង​យល់ "កម្មវិធី​ត្រួត​ពិនិត្យ​វេយ្យាករណ៍​ខ្មែរ" ។

 II. របៀប​ដំឡើង​កម្មវិធី ៖ 

 បន្ទាប់​ពី​លោកអ្នក​បាន​ទាញ​យក​កម្មវិធី​ទាំង​អស់​ដូច​បាន​ណែនាំ​រួច​ហើយ​សូម​លោក​អ្នក​ដំឡើង​វា​ជា​បន្ត​បន្ទាប់​ដូច​ខាង​ក្រោម៖

1. បញ្ចូល​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ 

 ប្រសិន​បើ​លោក​អ្នក​ទាញ​យក​ពុម្ពអក្សរ​យូនីកូដ​ដូច​ដែល​បាន​ណែនាំ​ខាង​លើ​ហើយ​សូម​លោកអ្នក ពន្លា​វា(Extract)​ហើយ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​អ្នក ដោយ​ម៉ៅ​ស្ដាំ​ទៅ​លើ​ File: all-khmer-unicode-fonts ហើយ​យក​ពាក្យ​ Extra បន្ទាប់​មក​ចុច​ OK។ ប្រសិន​បើ​លោក​អ្នក​ទាញ​យក​ពុម្ពអក្សរ​យូនីកូដ​ដូច​ដែល​បាន​ណែនាំ​ខាង​លើ​ហើយ​សូម​លោកអ្នក ពន្លា​វា(Extract)​ហើយ​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​អ្នក ដោយ​ម៉ៅ​ស្តាំ​ទៅ​លើ​ File: all-khmer-unicode-fonts ហើយ​យក​ពាក្យ​ Extra បន្ទាប់​មក​ចុច​ OK។

2. បញ្ចូល​ក្ដារចុច​យូនីកូដខ្មែរ NiDA 1.0 ឬ SBBIC 1.0 

 បើ​អ្នក​មិន​ទាន់​មាន​ក្ដារ​យូនីកូដ​ទេ​ សូម​បញ្ចូល។ ហើយ​បើ​អ្នក​បាន​ទាញ​យក​ក្ដារ​យូនីកូដ​(SBBIC keyboard) សូម អ្នក​ពន្លា​វា(extra) ហើយ​បញ្ចូល​វា​ដោយ​ចុច​ទៅ​លើ​ពាក្យ Setup ហើយ​សូម​រង់ចាំ​បន្តិច បន្ទាប់​មក​វា​នឹង​បញ្ចប់​ការ​បញ្ចូល​របស់​វា សូម​ចុច Close។  

យោបល់ : សម្រាប់​អស់លោក​ដែល​មិន​ចង់​ស្មុគស្មាញ​ច្រើន​នៅ​ប្រើ ក្ដារចុច NiDA 1.0 ទៀត​ចុះ តែ​សម្រាប់​អ្នក​ចង់​ផ្លួក​រស់​ជាតិ​ថ្មី អាច​សាកល្បង ក្ដារចុច SBBIC 1.0 បាន ព្រោះ​បាន​បន្ថែម​សញ្ញា​របស់​អង់គ្លេស​មួយ​ចំនួន ងាយស្រួល​នៅ​ពេល​ចង់​ប្រើ​សញ្ញា​ទាំង​នោះ បាន​ដោយ​មិនបាច់​ចុច​ប្ដូរ​ក្ដារ​ចុច​ពី KH ទៅ EN ទេ ​គឺ​មាន​នៅ​លើ KH ស្រាប់។

3. សូម​ដំឡើង​កម្មវិធី Jre (java run-time environment) 

 កម្មវិធី Java run-time enviroment ងាយស្រួល​ដំឡើង​ តែ​​នៅ​ពេល​ដំឡើង​ហើយ កម្មវិធី​មួយ​នេះ​តែងតែ Update ខ្លួន​វា​តាម​អ៊ីនធឺណិត​ដោយស្វ័យប្រវត្តិ ដូច្នេះ​វា​ធ្វើ​ឲ្យ​អស់​អ៊ីនធឺណិត​ដោយ​មិន​ដឹង​ខ្លួន (នេះ​សម្រាប់​អ្នក​ប្រើ​​អ៊ីនធឺណិត​តាម modem ប្រាកដ​ជា​ជួប​បញ្ហា) ។ ដើម្បី​បិទ​មុខងារ​ auto update សូម​ចូល​ទៅ control panel រក​មើល Java run-time enviroment ចុច​មើល​វា ហើយ ត្រង់​តាប Update សូម​ធីក​​ជា​ការ​ស្រេច។

 4. ដំឡើង​កម្មវិធី OpenOffice​ 4.0 

 យើង​សន្មត​ថា​លោក​អ្នក​ចេះ​បញ្ចូល​កម្មវិធី OpenOffice ហើយ ដូច្នេះ​បន្ទាប់​ពី​លោក​អ្នក​បាន​បញ្ចូល​វា​ហើយ សូម​ធ្វើ​ការ​បញ្ចូល​ កម្មវិធី ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​និង​វេយ្យាករណ៍​ភាសាខ្មែរ​ដូច​ខាង​ក្រោម៖

5. បញ្ចូល​កម្មវិធី​ត្រួតពិនិត្យ អក្ខរាវិរុទ្ធ (Khmer Spelling Checker) 

- សូម​បើក​កម្មវិធី​ OpenOpenOffice
- បន្ទាប់​មក​ចូល​ទៅ​កាន់​ Tools → Extension Manager
- បន្ទាប់​មក​បញ្ចូល​កម្មវិធី​ត្រួតពិនិត្យ អក្ខរាវិរុទ្ធ ដោយ​ចុច​លើ​ពាក្យ Add →
- បន្ទាប់​មក​វា​នឹង​មាន​ផ្ទាំង​មួយ​លោត​​​មក សូម​លោក​អ្នក​ចូល​ទៅកាន់​ទី​តាំង​ដែល​លោក​អ្នក​ទុក​កម្មវិធី​ដែល​ទើប​តែ​ទាញ​យក​ពី​អ៊ីនធឺណិត →
- ហើយ​ពេល​ដែល​លោក​អ្នក​បាន​ចូល​ដល់​ទីតាំង​នោះ​ហើយ​សូម​លោក​អ្នក​ចុច​​លើ​កម្មវិធី​នេះ ​- បន្ទាប់​មក​ចុច Open (សូម​មើល​រូប)


 - បន្ទាប់​មក​ ចុច​លើ​កម្មវិធី​នោះ​ពីរ​ដង ហើយ​រង់​ចាំ​បន្តិច​ដើម្បី​ឲ្យ​កម្មវិធី​នោះ​បាន​បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក ពេល​វា​ដើរ​ចប់​ហើយ​សូម​ ចុច​លើ​ពាក្យ​ AAdd-grammar-Checkerdd ម្ដង​ទៀត​ដើម្បី​បញ្ចូល​កម្មវិធី ត្រួត​ពិនិត្យ វេយ្យាករណ៍​ខ្មែរ ដូច​រូប​ខាង​ក្រោម៖



 - នៅ​ពេល​ដែល​កម្មវិធី នេះ​បាន​ដំឡើង​ចប់​ហើយ​សូម​បិទ​កម្មវិធី​ OpenOfficeនេះ​ហើយ​បន្ទាប់​មក​ បើក​វា​វិញ​ដើម្បី​ឲ្យ​កម្មវិធី​នេះ​មាន​ប្រសិទ្ធភាព។ ឥឡូវ​លោក​អ្នក​អាច​សាក​ល្បង​វា​អក្សរ​ពីរបី​ពាក្យ​ទៅ​មើល តើ​លោក​អ្នក​សង្កេត​ឃើញ​អ្វី? តើ តួ​ពុម្ពអក្សរ​យូនីកូដខ្មែរ ត្រូវ​បាន​បង្ហាញ​មិន​បាន​ត្រឹម​ត្រូវ​មែន​ទេ​នៅ​ក្នុង OpenOffice របស់​លោកអ្នក? នៅ​ពេល​ដែល​លោកអ្នក​ប្រើ ឧបករណ៍​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ដើម្បី​ពិនិត្យ​អត្ថបទ តើ លោកអ្នក ឃើញ​មាន ប្រអប់​ការេ បង្ហាញ​លាយ​ជា​មួយ​អក្សរ​ខ្មែរ ទេ? បញ្ហា​នេះ​បន្ទាល​មក​ពី​លក្ខណ​ទូ​ទៅ​របស់​ប្រភេទ​ពុម្ពអក្សរ GUI (default GUI font) ដែល​មិន​មាន​នូវ​តួអក្សរ​ខ្មែរ​គ្រប់​ទាំង​អស់។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​សូម​លោក​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖


 សូម​ចូល​ទៅ​កាន់ Tools ម្ដង​ទៀត​ហើយ​យក​ពាក្យ Options បន្ទាប់​មក​សូម​កំណត់​ដូច​ខាង​ក្រោម៖ - ចុច​លើ OpenOffice → View នៅ​ផ្ទាំង​ខាង​ស្ដាំ សូម​ដោះ ធីក ចេញ​ពី​ប្រអប់ use system font for user interface (សូម​មើល​រូប)



 - បន្ទាប់​មក​នៅ​ផ្នែក​ខាង​ឆ្វេង សូម​ចុច​លើ​ពាក្យ Fonts ហើយ​ ធីក លើ​ប្រអប់ Apply replacement table ហើយ​នៅ​ក្នុង​ប្រអប់ Font សូម​បញ្ចូល​ពាក្យ Andale Sans UI ហើយ​នៅ​ប្រអប់ Replace with សូម​បញ្ចូល​ពាក្យ Khmer SSBIC System បន្ទាប់​មក​សូម​ចុច​លើ​សញ្ញា ធីក ដែល​មាន​ពណ៌​បៃតង បន្ទាប់​មក​សូម​ ធីក លើ​ប្រអប់​មួយ​នៅ​ខាង​ក្រោម​ពាក្យ Always សូម​មើល​រូប​ខាង​ក្រោម៖


 - បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ Java ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង ដើម្បី​ពិនិត្យ​មើល​ថា​តើ​យើង​បាន​បញ្ចូល​ Java Run time environment(JRE) ទៅ​ក្នុង​កុំព្យូទ័រ​ហើយ​ឬនៅ។ ប្រសិន​បើ​អ្នក​បាន​បញ្ចូល​វា នៅ​អ្នក​នឹង​ឃើញ​វា​នៅ​ប្រអប់​ខាង​ស្កាំ​ដូច​រូប​ខាង​ក្រោម៖ 


 - ប្រសិន​បើ​អ្នក​មិន​បាន​ឃើញ អ្វី​នៅ​ក្នុង​ប្រអប់​ដូច​ខាង​លើ​នេះ​ទេ​សូម​បញ្ចូល វា​ភ្លាម​ ព្រោះ​វា​ត្រូវ​ការ​កម្មវិធី​នេះ​ជា​ចាំ​បាច់​បំផុត បើ​គ្មាន​វា​កម្មវិធី OpenOffice មិន​អាច​ដំណើរការ​បាន​ល្អ​នោះ​ទេ។

៙ កំណត់​ភាសា ៖ 

 ដើម្បី​កំណត់​ភាសា​យើង​ត្រូវ​ចូល​ទៅ​កាន់ Tool→ Option បន្ទាប់​មក​ចុច​លើ សញ្ញា​បូក​ដែល​នៅ​ខាង​ឆ្វេង​ពាក្យ Language Setting បន្ទាប់​មក​សូម​ចុច​លើ Language ហើយ​នៅ​ខាង​ស្ដាំ​ផ្នែក​ខាង​ក្រោម សូម​ធីក​លើ​ពាក្យ​Show UI elements for Bi-Directional writing បន្ទាប់​មក​នៅ​ប្រអប់​ខាង​មុខ CTL សូម​ជ្រើស​រើស​ភាសា Khmer (សូម​មើល​រូប)


 ៙ កំណត់​ពុម្ព​អក្សរ (Font) ៖ 

បន្ទាប់​ពី​លោកអ្នក​បាន ​កំណត់​ភាសា​ហើយ​ ជា​បន្ត​សូម​លោកអ្នក​កំណត់​ពុម្ព​អក្សរ​សម្រាប់​ឯក​សារ​របស់​លោក​អ្នក ដោយ​ចូល​ទៅ​កាន់ Tools→Options→OpenOffice.org Writer→Basic Fonts (CTL) នៅ​ខាង​ស្ដាំ​សូម​ជ្រើសរើស​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​ដែល​អ្នក​ចូល​ចិត្ត បន្ទាប់​មក​សូម​ចុច Ok ជា​ការ​ស្រេច (សូម​មើល​រូប)។



 - បន្ទាប់​ពី​លោកអ្នក​បាន​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​នេះ​ហើយ​សូម​សាក​ល្បង​វាយ​ប្រយោគ​មួយ​ឃ្លា​ដែល​មាន​ពាក្យ​ខុស ឧទាហរណ៍៖ កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ។ នៅ​ពេល​ដែល​លោក​សរសេរ​អក្សរ​ខុស​វា​នឹង​ចេញ​សញ្ញា​ពណ៌​ក្រហម​នៅ​ពី​ក្រោម ហើយ​បើ​លោក​អ្នក​មិន​ឃើញ​ចេញ​ពណ៌​ក្រហម​នោះ​ទេ​សូម​លោក​អ្នក​ចុច​លើ​សញ្ញា​ ABC ដែល​ស្ថិត​នៅ​លើ​ tools bar (សូម​មើល​រូប)




 ចំណាំ ៖ ពេល​លោក​អ្នក​វាយ អត្ថបទ ប្រយោគ ឬ​អ្វីៗ​ជា​ភាសា​ខ្មែរ សូម​លោក​អ្នក​ចុច​ Space (zero with space ឬSpace មិន​ដក​ឃ្លា មិន​មែន Shift+Space) នៅ​ពេល​ដែល​បញ្ចប់​ពាក្យ​នីមួយៗ ហើយ​នៅ​ពេល​ដែល​លោក​អ្នក​បាន​ចុច Space នោះ​នឹង​មាន​សញ្ញា​ក្បៀស​តូច​មួយ​ និង​ស្នាម​ពណ៌​ប្រផេះ​នៅ​ចន្លោះ​ពាក្យ​នីមួយៗ។ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​របស់​យើង ថា​ពាក្យ​ដែល​បាន​សរសេរ​នោះ​ខុស​ឬ​ត្រូវ បើ​វា​មាន​ចេញ​សញ្ញា ពណ៌​ក្រហម​នៅ​ពី​ក្រោម​ពាក្យ នោះ​បញ្ជាក់​ថា​ពាក្យ​នោះ​សរសេរ​ខុស។ បើ​មាន​សញ្ញា​ពណ៌ក្រហម​នៅ​ពីក្រោម​ពាក្យ​ដែល​លោក​អ្នក​បាន​សរសេរ សូម​យក​ mouse ចុច​ឲ្យ​ពាក្យ​នោះ​ហើយ​ចុច mouse ស្ដាំ​ទៅ​លើ​វា​នោះ​វា​នឹង​បញ្ហា​ពាក្យ​ដែល​ត្រឹម​ត្រូវ​ឲ្យ​លោក​អ្នក​ជ្រើសរើស។

- ឧទាហរណ៍ ៖ កម្មវិធី​ត្រួតពិនិត្យ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ។





 ចំណាំ ៖ បើ​សិន​លោកអ្នក​ឃើញ​ចន្លោះ​ពណ៌​ប្រផេះ​រវាង​តួអក្សរ​សូម ចុច លើ “View” menu ហើយ​ជ្រើស​រើស “Field Shadings” ដើម្បី​បំបាត់​នូវ​ចន្លោះ​ទាំង​នោះ(ឬ​ក៏​លោក​អ្នក​អាច ចុច Ctrl និង F8)៕

សូមអរគុណ៖www.darakaka.blogspot.com
 
Top