នៅពេលដែលពួកវានៅមិនទាន់ទុំនោះវាមានរសជាតិជូរមុតដែលវាមានកម្រិតនៃជាតិអាស៊ីតយ៉ាងខ្ពស់។ ផ្លែអម្ពិលដែលនៅមិនទាន់ទុំត្រូវបានគេយកវាទៅប្រើក្នុង ម្ហូបអាហារផ្សេងៗនិងធ្វើជាស្កគ្រាប់នៅក្នុងប្រទេសអាស៊ី និង អាមេរិកឡាទីន។
អត្ថប្រយោជន៍របស់ផ្លែអម្ពិលចំពោះសុខភាព• ទឹកផ្លែអម្ពិល គឺអាចប្រើជាថ្នាំបញ្ចុះលាមកក្នុងកម្រិតស្រាលមួយ។
• ផ្លែអម្ពិល ត្រូវបានគេប្រើដើម្បីព្យាបាល នូវភាពមិនប្រក្រតីរបស់ទឹកប្រមាត់។
• ផ្លែអម្ពិល ជួយបន្ទាបកម្រិតកូឡេស្តេរ៉ូល ។
• វាជួយធ្វើអោយ សុខភាពបេះដូង មានភាពល្អប្រសើរឡើង។
• សាច់, ស្លឹក និង ផ្ការបស់វា ជាមួយនឹងការរួមផ្សំផ្សេងៗគ្នាជាច្រើនទៀត ពួកវាត្រូវបានយក ទៅ លាបលើសន្លាក់ ដែលមានការឈឺចាប់ និង ហើមប៉ោង។
• ផ្លែអម្ពិល ត្រូវបានគេប្រើសម្រាប់ព្យាបាល អាការៈឈឺបំពង់ក។
• ទឹកផ្លែអម្ពិល ដែលមានកម្តៅ ត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺឈឺភ្នែក។ ថ្នាំភ្នែកតំណក់ទឹកដែលត្រូវបានធ្វើមកពីគ្រាប់ផ្លែអម្ពិលអាចប្រើបានសម្រាប់ការព្យាបាលអាការៈភ្នែកស្ងួត។
• ផ្លែអម្ពិល ត្រូវបានគេប្រើជាឱសថបញ្ចុះទឹកនោម សម្រាប់ព្យាបាល បញ្ហាមិនប្រក្រតីនៃទឹក ប្រមាត់, ជំងឺខាន់លឿង និង ជំងឺផ្តាសាយ។
• វា ជាប្រភពដ៏ល្អនៃពពួកសារធាតុប្រឆាំងនឹង ប្រតិកម្មអុកស៊ីត ដែលវាអាចជួយប្រយុទ្ធប្រឆាំងនឹង ជំងឺ មហារីកបាន។
• ផ្លែអម្ពិល ជួយកាត់បន្ថយគ្រុនក្តៅ និង ជួយផ្តល់នូវការ ការពារចំពោះជំងឺគ្រុនផ្តាសាយ។ យកសាច់វាខាងក្នុងមកឆុងនឹងទឹកក្តៅរួចទុកវាចោលរយៈពេលមួយម៉ោង ដើម្បីអោយវាមានប្រសិទ្ធភាពល្អ ឬ ឆុងវាជាមួយនឹងទឹកក្តៅឧណ្ណៗ ដោយដាក់ទឹកឃ្មុំចូលបន្តិច ដើម្បីអោយវាមានរសជាតិផ្អែម។ វិធីនេះគឺអាចជួយបន្ទាបសីតុណ្ហភាពបានជាច្រើនអង្សា។
• ផ្លែអម្ពិលជួយអោយរាងកាយអ្នកជួយរំលាយអាហារបានល្អ។
• វាត្រូវបានគេប្រើដើម្បីលាបនៅលើស្បែក ដើម្បីជួយព្យាបាលនូវការរលាក។
• សំបកពណ៌ក្រហមដែលស្រោបនៅខាងក្រៅគ្រាប់របស់វា គឺជាថ្នាំសម្រាប់ព្យាបាលដ៏មានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងជំងឺរាគ និង រាគមួល៕