កម្មវិធី​ជំនួយ​សម្រាប់​ទាញ​យក​ឯកសារ​នានា ជា​ពិសេស​វីដេអូ​គឺ Internet Download Manger ​ មាន​ការ​ពេញ​និយម​ប្រើ​យ៉ាង​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នោះ ការ​
ដំឡើង​ប្រើ​ក៏​ត្រូវ​ឱ្យ​តាម​របៀបរបប​ត្រឹមត្រូវ​ដែរ បើ​ពុំ​នោះ​ទេ មិន​ដំណើរការ​បាន​ឡើយ ទោះ​បី​ជា​បាន​ដំឡើង​រួចរាល់​នៅ​ក្នុង​
ម៉ាស៊ីន​ហើយ​ក៏​ដោយ។




  1. ចាត់​ទុក​ថា ​ប្រិយមិត្ត​កំពុង​ប្រើ Firefox 23.0.1 តែ​មិន​ដំណើរការ​ជា​មួយ IDM ដោយ​សារ version file Add-on ដែល​មាន​ឈ្មោះ​ថា IDM CC មាន​ version ទាប​ត្ររូវ​បាន Disable ឬ​ខ្លះ​មិនមាន​នៅ​លើ Firefox តែ​ម្ដង​បើ​ទោះ​បី​បាន​ដំឡើង IDM បាន​ full ហើយ​ក៏​ដោយ។ ​ដូច្នេះ​ប្រិយមិត្ត​ត្រូវ​ដំឡើង file Add On IDM CC ដែល​មាន​ទំហំ​ត្រឹមតែ 380KB ប៉ុណ្ណោះ។ សូម​ ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក … ដើម្បី​ទាញ​យក Internet Download Manager សូម​ចុច​ត្រង់​នេះ … 
  2. ឧបមា​ថា​អ្នក​បាន​ដំឡើង​កម្មវិធី IDM full បាន​ជោគជ័យ​លើ​កុំព្យូទ័រ​ហើយ តែ​មិន​ទាន់​ប្រើ​បាន ពោល​នៅ​ពេល​បើក​វីដេអូ​លើ Youtube មិន​ចេញ​របារ​ឱ្យ​ទាញ​យក។ ដូច្នេះ សូម​បើក file Add-On IDM CC ដែល​បាន​ទាញ​យក​មុន​នេះ ជា​មួយ​កម្មវិធី Firefox ដោយ​ចុច double-click លើ “idmmzcc.xpi” រួច​រើស​យក Select a program from a list of installed program រួច​ចុច OK → Browse.. ហើយ​​​ចូល​ទៅ​ទីតាំង​ដែល​កម្មវិធី Firefox ស្ថិត​នៅ (ឧទាហរណ៍ កម្មវិធី​នៅ​ក្នុង C:\Program Files\Mozilla Firefox) រួច​ហើយ​រក​មើល icon ដែល​មាន​ឈ្មោះ​ថា firefox.exe។​ចុច​លើ​ប៊ូតុង Open → OK (មើល​រូប​ខាង​ក្រោម)។

ក្រោយ​ពី​នោះ​នឹង​បង្ហាញ​ផ្ទាំង Software Installation ដូច​រូប​ខាង​ក្រោម៖

ត្រង់​នេះ​សូម​រង់​ចាំ ៥វិនាទី រួច​ហើយ​ចុច​លើ​ប៊ូតុង Install ជា​ការ​ស្រេច។ បន្ទាប់​មក Restart កម្មវិធី Firefox រួច​ហើយ​ចូល​ទៅ Add-ons នៅ​លើ Firefox ដោយ​ចុច​ Ctrk។ បន្ទាប់​មក​បើក (Enable) IDM CC 7.3.60 ដែល​មាន​ដូច​រូប​ខាងក្រោម៖

ត្រង់​នេះ​សូម​រង់​ចាំ ៥វិនាទី រួច​ហើយ​ចុច​លើ​ប៊ូតុង Install ជា​ការ​ស្រេច។ បន្ទាប់​មក Restart កម្មវិធី Firefox រួច​ហើយ​ចូល​ទៅ Add-ons នៅ​លើ Firefox ដោយ​ចុច​ Ctrk។ បន្ទាប់​មក​បើក (Enable) IDM CC 7.3.60 ដែល​មាន​ដូច​រូប​ខាងក្រោម៖



 
Top