ការច្បូតច្រមុះជារៀងរាល់ព្រឹក បានត្រឹមតែជួយឲ្យច្រមុះស្រួច តែប៉ុណ្ណោះ។ ប៉ុន្តែឆ្អឺងខ្ចីរបស់ក្តោងច្រមុះ ពុំអាចលូតទៅតាមការច្បូតនោះ បានទេ។ ដូច្នេះ ដើម្បីឲ្យច្រមុះមានក្តោងខ្ពស់ មានវិធីអាចជួយអ្នកបានគឺៈ
១- ឧស្សាហ៍ធ្វើម៉ាស្សាដោយចាប់ច្បិច ទ្រនុងឆ្អឹងក្តោងច្រមុះ ក្នុងមួយថ្ងៃឲ្យបានច្រើនដង ហើយក្នុងមួយដងៗ ឲ្យបាន១០នាទីនោះ វានឹងអាចលូតបាន។
២- ការធ្វើម៉ាស្សាក្តោងច្រមុះនេះ ត្រូវធ្វើទៅតាមពេលវេលា គឺពេលព្រឹក ក្រោងពីដំណេក ក្នុងពេល និងក្រោយពេលងូតទឹក និងនៅ ពេលយប់ មុនពេលចូលគេង ដែលវេលាទាំងនេះ គឺជាពេលដែលសាច់ដុំ នឹងឆ្អឹងខ្ចីមានសភាព ធូរស្បើយបំផុត។
ម្យ៉ាងវិញទៀត ដំបូងអាចពុំទាន់បានលទ្ធផលនោះទេ លុះកន្លងទៅបាន ១ ទៅ ២ខែ អ្នកអាចសង្កេតឃើញថា ចុងច្រមុះរបស់អ្នក មិនត្រឹមតែស្រួចប៉ុណ្ណោះទេ តែថែមទាំងមាន ក្តោងខ្ពស់ស្អាតទៀតផង។
គួរបញ្ជាក់ដែរថា វិធីនេះបើប្រើជាមួយនឹងកុមារ រហូតដល់វ័យជិត ២០ឆ្នាំទើបបានផល៕