ប្រិយមិត្តភាគច្រើន ពិតជាបានស្គាល់ជាក់ជាមិនខាន ចំពោះបន្លែសាលាដ តែមិនប្រាកដថាបានដឹង អំពីអត្ថប្រយោជន៍របស់វា ឬយ៉ាង ណានោះទេ។ ពេលនេះយើងសូមណែនាំអំពីអត្ថប្រយោជន៍ ទាំងអស់នោះ តើវាមានអត្ថប្រយោជន៍យ៉ាងណាខ្លះ?
១ - ស្លឹកសាលាដដែលមានជាតិកាឡូរីតិច ដែលជួយជម្រុញឲ្យមានសុខភាពល្អ និងការពារប្រឆាំងនឹងជំងឺផ្សេងៗ
២ - ស្លឹកសាលាដស្រស់ គឺផ្ទុកទៅដោយវីតាមីន C ដែលជួយដល់ការអភិវឌ្ឍប្រព័ន្ធភាពស៊ាំរបស់រូបរាងកាយ ប្រឆាំងនឹងភ្នាក់ងារជំងឺឆ្លង និងជាតិពុលផ្សេង។
៣ - សាលាដ គឺជាប្រភពនៃវីតាមីន K ដែលដើរតួយ៉ាងសំខាន់ជួយដល់ មេតាប៉ូលិស របស់ឆ្អឹង ព្រមទាំងកោសិកាឆ្អឹង និងកោសិកាប្រសាទរបស់ខួរក្បាល, សួត និងជំងឺមហារីកមួយចំនួន (មហារីកបំពង់ក)។
៤ - នៅក្នុងសាលាដមានផ្ទុកវីតាមីន A គឺជាតម្រូវការចាំបាច់របស់រាងកាយ ដើម្បីការពារភ្នាសក្នុងខ្លួន, ស្បែក និងជាពិសេសភ្នែក។
៥ - ក្រៅពីនេះ ជាតិប៉ូតាស្យូម នៅក្នុងសាលាដ ក៏ជួយគ្រប់គ្រងចង្វាក់បេះដូង និងការឡើងសំពាធឈាម, ម៉ង់កាណែស ជួយដល់ប្រព័ន្ធអង់ស៊ីម, ជាតិទង់ដែង ជួយដល់ការផលិតកោសិកាឈាមក្រហម។

ដូចនេះការញ៉ាំសាលាដឲ្យបានទៀងទាត់ ជួយឲ្យលោកអ្នកជៀសផុតពីជំងឺជាច្រើន ក្នុងនោះមហារីកផងដែរ និងធ្វើអោយយើងមានសុខភាពល្អ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?