១ – ខ្ទឹមសៈ វាមានគុណសម្បត្តិពិសេស អាចជួយកម្ចាត់អាការមួយចំនួនបានដូចជា ប្រើជាថ្នាំបណ្តេញខ្យល់ចេញពី ក្នុងពោះវៀន បំបាត់រោគក្អកកាត់ស្លេស្ម៏ និងជួយរំលាយអាហារ។ ក្រៅពីនេះ ខ្ទឹមសមានសារជាតិ អែលលីស៊ីន (Allicin) ដែលជួយកកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ឬអាចហៅថា កូលេស្តូរ៉ល។ ការទទួលទានខ្ទឹមសក្នុងមួយថ្ងៃ១ ទៅ ៣ កំពឹសអាចជួយការពាររោគបេះដូង ការពារការកកផ្តុំនៃឈាមក្នុងរាងកាយ ដែលជាហេតុធ្វើឲ្យមានជំងឺកកស្ទះឈាម ឬបេះដូងខ្វះឈាមបាន។
២ – បន្លែ និងផ្លែឈើៈ ការទទួលទានបន្លែផ្លែឈើ ជាប់ជាប្រចាំរួមទាំងរុក្ខជាតិ សណ្តែកផ្សេងៗដែលសម្បូរទៅដោយវីតាមីន ធាតុរ៉ែ និងអង់ស៊ីមជាច្រើនមុខនោះ អាចជួយពង្រឹងកោសិកាក្នុងរាងកាយឲ្យរឹងមាំ សាច់ដុំហាប់ណែន និង ស្បែកតឹងណែនល្អ។ ក្រៅពីនេះបន្លែទាំងនេះ នៅអាចជួយឲ្យមានថាមពលខ្លាំងក្លា និងប្រព័ន្ធកាកសំណល់បញ្ចេញចោលដូចជា លាមក ទឹកនោម បានល្អទៀតផង។
៣ – តៅហ៊ូៈ មានប្រូតេអ៊ីនយ៉ាងខ្ពស់ និងជួយកិនរំលាយអាហារបានយ៉ាងល្អ។ ក្រុមឯកទេសបានរកឃើញថា ប្រូតេអ៊ីននៅក្នុងសណ្តែកសៀង ជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ ក្នុងឈាម និងជួយបន្ថែមបរិមាណខ្លាញ់ល្អៗ បញ្ចួលទៅវិញ។ វាអាចជួយការពាររោគសសៃឈាមបេះដូង និងការពាររោគបេះដូងមួយចំនួន។ ក្នុងសណ្តែកសៀងសម្បូរទៅដោយសារជាតិ កាល់ស្យូម ដែក ស័ង្កសី និងវីតាមីន B។
៤ – ត្រីសមុទ្រៈ មានដូចជា ត្រីសាល់ម៉ុន ត្រីធូណា ត្រីសាឌីន ជាដើម មានអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ត្រីទាំងនោះអាចជួយការពាររោគបេះដូង ឈាមត្បៀតតូច, ជួយការពារដល់ការធ្វើការងាររបស់ប្រព័ន្ធខួរក្បាល និងកាត់បន្ថយជំងឺលើស ឈាម។ ក្នុងត្រីសមុទ្រមានជាតិខ្លាញ់ម្យ៉ាងឈ្មោះ (ត្រាយគ្លីស៊ីរៃ) អាចជួយថែរក្សាចលនាចង្វាក់បេះដូង ឲ្យមានដំណើរការលោតបានល្អ ហើយក្រៅពីនេះនៅមានសារជាតិ អាចជួយការពារមិនឲ្យកោសិកា ធ្វើការងារខុសប្រក្រតីទៀតផង។
៥ – តែៈ ជួយកាត់បន្ថយភាពចាស់ និងធ្វើឲ្យមានអាយុយឹនយូរ ជាពិសេសតែបៃតង ក្រៅពីការពាររោគសសៃឈាមបេះដូង ហើយនៅអាចកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម និងជួយការពាររោគមហារីកបានទៀតផង។ តែ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺអាចជួយថែរក្សាអនាម័យក្នុងមាត់ និងកម្ចាត់បាក់តេរីមួយចំនួនចេញពីក្នុងមាត់ ហើយអាចធ្វើឲ្យធ្មេញកាន់តែរឹងមាំ៕