សុខភាពប្រដាប់ភេទ (លិង្គ) ជារឿងសំខាន់ណាស់ សំរាប់បុរស គ្រប់ៗ រូប ដូច្នេះ ដើម្បីឱ្យ
ប្រដាប់ភេទ មានសុខភាពល្អ រឹងមាំ អ្នកគួរទទួលទានប្រភេទផ្លែឈើ ដូចខាងក្រោមនេះ៖
១/ ផ្លែចេក ជាប្រភេទផ្លែឈើ ដែលមានផ្ទុកទៅដោយ សារធាតុប៉ូតាស្យូម និង វីតាមីនបេ
ដែលអាចជួយផលិត អ័រម៉ូនភេទ។ លើសពីនេះ ទៅទៀត វាអាចជួយបន្ថែម ឱ្យមាន
អារម្មណ៍ស្រើបស្រាលផងដែរ។
២/ ទំពាំងបារាំង ជាផ្លែឈើម្យ៉ាង សម្បូរណ៍ទៅដោយសារធាតុប៉ូតាស្យូម វីតាមីនអា និង
វីតាមីនអ៊ី ដែលជួយបង្កើនឱ្យមាន កាមតណ្ហា ខ្លាំងខ្លា និង អាចជួយផលិត អ័រម៉ូនភេទ។
៣/ ផ្លែប័រ ជាផ្លែឈើមួយ ដែលមានរាងដូចជា ពងស្វាស ដែលមានផ្ទុកទៅដោយ សារ
ធាតុជាច្រើន ដូចជា វីតាមីនដេ និង វីតាមីនអ៊ី ដែលអាចជួយរាងកាយ មានថាមពលខ្លាំង
ខ្លា រឹងមាំ បានយូរ នៅពេល រួមភេទ។
៤/ ផ្លែស្ត្របឺរី ជាឱសថ ដ៏មានប្រសិទ្ធិភាព បំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាង
សំរាប់ ជួយព្យាបាលរោគ អសមត្ថភាពផ្លូវភេទ របស់បុរស៕