លោក ក. ណ. អ អាយុ២៥ឆ្នាំ ភ្នំពេញវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមជម្រាបសួរប្អូនប្រុស និងអរគុណដែលបានចោទជាសំណួរដ៏មានសារៈប្រយោជន៍នេះមកកាន់ខ្ញុំបាទ។ ដើម្បីឱ្យងាយយល់ ខ្ញុំបាទសូមធ្វើការបកស្រាយម្ដង១សំណួរបែបសង្ខេបបន្ដិច។
1 . ចំណង់ចំណូលចិត្ដមើលខ្សែវីដេអូ ឬភាពយន្ដសិច ជាសិទ្ធិសេរីភាពរបស់ប្អូន ហើយជាទូទៅមិនមានផលប៉ះពាល់អ្វីដល់ សុខភាពនោះទេ។ ប៉ុន្ដែអ្វីដែលត្រូវប្រឈម គឺពេលដែលប្អូនឃើញរូបភាពផ្លូវភេទ ប្រាកដជាមានស្ថានភាពស្រើបស្រាលជាមិនខាន។ បើប្អូនមានដៃគូនៅក្បែរ ពិតជាល្អ តែបើគ្មានទេ ការអុចរោលកាមតណ្ហានេះដើម្បីប្រយោជន៍អ្វី? ព្រោះថារឿងស្រើបស្រាលបែបនេះ ជាការជួយដាស់អារម្មណ៍សម្រាប់ជួយអ្នកខ្សោយផ្លូវភេទ និងមនុស្សវ័យចំណាស់ ដែលចង់ធ្វើការរួមភេទតាមបំណង។
2 . ចំពោះការលើកឡើងដែលថា ការលេងប្រដាប់ភេទអាចប៉ះពាល់ដល់សុខភាពនេះមិនពិតទេ។ ការអះអាងរបស់គ្រូពេទ្យមួយចំនួនប្រាប់ប្អូននោះ ប្រហែលជាសំដៅលើរឿងផ្សេង និងគោលដៅផ្សេងទេដឹង។ ព្រោះថាកន្លងមក មានទស្សនៈ និងការយល់ឃើញថា ការលេងប្រដាប់ភេទអាចធ្វើឱ្យថ្លង់ ឬធ្វើឱ្យងងឹតភ្នែកជាដើម នេះគឺជាការយល់ខុស និងជាទស្សនៈមនុស្សជំនាន់មុន។ ជាទូទៅការប្រាប់យុវវ័យថា លេងប្រដាប់ភេទប៉ះពាល់សុខភាព គឺជាលេសសម្រាប់ការអប់រំក្នុងរឿងផ្លូវភេទនោះទេ។ ប៉ុន្ដែនៅសម័យព័ត៌មានវិទ្យាទៅហើយ ការអប់រំដែលគ្មានមូលដ្ឋានវិទ្យាសាស្ដ្រពិតប្រាកដ មិនទទួលផលវិជ្ជមាននោះឡើយ។
3 . ការលេងប្រដាប់ភេទនេះ មិនមានតែប្អូនប្រុសម្នាក់ឯងនោះទេដែលប្រព្រឹត្ដ។ តាមការអង្កេតស្រាវជ្រាវ មានមនុស្ស ប្រុស និងមនុស្សស្រីមួយភាគធំធ្លាប់ធ្វើសកម្មភាពបែបនេះក្នុងជីវិតរបស់ខ្លួន។ តែអ្នកជំនាញខ្លះបានលើកឡើងថា ក្នុងមួយជីវិតរបស់ មនុស្សម្នាក់ យ៉ាងហោចណាស់ក៏ធ្លាប់លេងប្រដាប់ភេទម្ដងដែរ។ ហេតុនេះ កាលដែលប្អូនលេងប្រដាប់ភេទដោយខ្លួនឯង ពិតជាមិនខុសគ្នានោះទេ។ ប៉ុន្ដែការលេងប្រដាប់ភេទរាល់ថ្ងៃរបស់ប្អូន គួរតែកាត់បន្ថយទើបប្រសើរ។ សូមបញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការកំណត់ថា គួរលេងប្រដាប់ភេទប៉ុន្មានដងក្នុងមួយសប្ដាហ៍ ឬ១ខែនេះទេ។
4 . ចំពោះសំណួរប្អូនថា តើមានថ្នាំបញ្ឈប់ការលេងប្រដាប់ភេទបានឬក៏អត់នោះ? មិនមានថ្នាំបែបនេះសម្រាប់ឱ្យប្អូនប្រើ នោះទេ។ ដោយសារប្អូននៅក្មេង តម្រេកតណ្ហារបស់ប្អូននៅមានកំសួលខ្លាំង ហេតុនេះពិបាកទប់ទល់ណាស់។ ពេលប្អូនមានវ័យរាង ចាស់បន្ដិច ឬពេលមានប្រពន្ធត្រឹមត្រូវ ចំណង់ភេទនេះនឹងអាចថមថយមកនៅសភាពធម្មតា ឬរង្វើលវិញ។
សង្ឃឹមថា ការបកស្រាយប៉ុណ្ណេះគ្រប់គ្រាន់ និងឆ្លើយទៅនឹងចម្ងល់របស់ប្អូនបានហើយ។ សូមរម្លឹកថា អត្ថបទដែលទាក់ទង នឹងការលេងប្រដាប់ភេទនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្ដី សុខភាពយើង ចំនួន៥លេខមកហើយ គឺចាប់តាំងពីលេង០៣៥ប្រចាំខែធ្នូ ឆ្នាំ២០០៨ មកម្ល៉េះ។ សូមប្អូនប្រុសមានសំណាងល្អ និងសុខភាពល្អ។