JeeYoung Lee គឺជាវិចិត្យករ មកពីប្រទេសកូរ៉េខាងត្បូង ជាអ្នកមានជំនាញ បង្កើតអ្វីដែលប្លែក ពុំធ្លាប់មាន។
ចំពោះរូបភាពដែលគាត់បានបង្កើត មានមនុស្សមួយចំនួនធំ ប្រហែលជាគិតថា វាជាការកាត់ត តាមកម្មវិធី Photoshop ជាមិនខាង តែការពិតទៅ រូបភាពរបស់គាត់ទាំងអស់ គឺមានការច្នៃប្រឌិត ពុំមានរូបមួយណា ប្រើបច្ចេកវិទ្យាកាត់តនោះទេ។
យោងតាមសំដីរបស់ Viralnova វិចត្រករ JeeYoung Lee បានបំលែងក្តីសុបិន្ត និងអារម្មណ៍របស់នាងចូលក្នុង ស្ទូឌីយ៉ូមួយដែលមានទំហំ ៣ x ៦ម៉ែត្រ ជំនួសដោយការបង្កើត តាមប្រធានបទនានា។
អ្វីដែលនាងបង្កើតនោះ គឺតំណាងឲ្យ អារម្មណ៍របស់នាង។ បន្ទាប់មកទើបនាង ធ្វើការថតរូបទាំងនោះ ដែលបង្កប់នូវអារម្មណ៍ជាច្រើនដូចជាភ័យខ្លាច ការសង្ស័យ សេចក្តីស្រលាញ់ និងក្តីសង្ឃឹម។
បើយោងតាមសារពត៍មាន Business Insider នាង JeeYoung Lee មិនបានប្រើប្រាស់ PhotoShop ឬកម្មវិធីណាមួយ ដើម្បីបន្ថែមទៅលើរូបភាពនោះទេ។ ដូច្នេះហើយ រូបរបស់នាងនិមួយៗ ដែលថតបានយ៉ាង ល្អិតល្អន់នោះ ត្រូវចំនាយពេល ជាច្រើនសប្តាហ៍ ឬច្រើនខែដើម្បីរូបទាំងនោះ ហើយទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកទស្សនាតាម អ៊ីធឺណេតជាច្រើនផងដែរ។
ចូរប្រិយមិត្តទស្សនារូបភាព ខាងក្រោមទាំងអស់គ្នា៖































 
Top