0
របៀបបណ្តុះសណ្តែកក្នុងដប

១- យកគ្រាប់សណ្តែកបាយត្រាំទឹកក្តៅឧណ្ហៗ កំដៅប្រហែល 110°F ឬ 43°C , ចំនួន១ម៉ោង។ សូមកុំត្រាំទឹកក្តៅពេក នោះសណ្តែកនឹងរលួយគ្រាប់ លែងដុះ។

២- ស្រង់ចេញហើយច្រកដប បិទមាត់អោយជិត ហើយយកកាំបិត ចោះដបជ័របន្តិច អោយមានដង្ហើមខ្លះ ទើបយកទៅដាក់ នៅទីក្តៅហប់ ពុំមានខ្យល់ត្រជាក់ ដោយយកក្រណាត់គ្របពីលើអោយជិត។
៣- ពេលព្រឹក ត្រូវចាក់ទឹកចូលអោយពេញ ហើយចាក់ទឹកចេញវិញអោយអស់ រួចបិទគ្របដបអោយជិត គ្របក្រណាត់ទុកវិញ។
៤- ពេលល្ងាច ធ្វើដូច្នេះទៀត ដូចគ្នា។ កន្លែងណាដែលហប់ សណ្តែកនឹងដុះកាន់តែល្អ។
៥- បីបួនថ្ងៃក្រោយ សណ្តែកដុះធាត់ល្អ អាចអោយយើង យកមកលាងសំអាត បរិភោគបាន។




Post a Comment

 
Top