0

អត្ថប្រយោជន៍ ៥យ៉ាងទទួល បានពីការរិភោគអាហារហឹរ


បរទេស៖ សម្រាប់អ្នកដែលមិនចូលចិត្ត បរិភោគអាហារហឹរ តែងតែព្យាយាមគេចពី ការបរិភោគអាហារណា ដែលដាក់ម្ទេស ម្រេច ឬខ្ញីហើយ ប៉ុន្តែចំពោះអ្នកចូលចិត្តហឹរវិញ ប្រាកដជាត្រូវការ ពួកវាខ្លាំងណាស់។ តើអ្នកមានដឹងទេថា អាហារហឹរអាចជួយអ្វីខ្លះ ដល់សុខភាពនោះ? ខាងក្រោមនេះ ជាអត្ថប្រយោជន៍ ៥យ៉ាង ទទួលបានពីការរិភោគអាហារហឹរ៖
១. ជួយសម្រក់ទម្ងន់
តាមការសិក្សាបានបង្ហាញឲ្យដឹងថា ជាតិហឹរមាននៅ ក្នុងម្ទេសហៅថា capsaicin អាចជួយបង្កើនកម្ដៅ ដើម្បីដុតជាតិកាទ្បូរី នៅក្នុងខ្លួន ដែលជួយដល់ការ ស្រកទម្ងន់បាន។
២. ជួយដល់សុខភាពបេះដូង
ការបរិភោគអាហារមានរសជាតិហឹរច្រើន អាចជួយធ្វើឲ្យមាន អត្រាទាបនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារជាតិហឹរ ដែលមាននៅក្នុងម្ទេស អាចជួយកាត់បន្ថយ តេលិកាប្រូតេអ៊ីន LDL ជាកូឡេស្តេរ៉ុលអាក្រក់ និង ប្រយុទ្ធប្រឆាំងការរលាក ព្រមទាំងកត្តា ហានិភ័យផ្សេងៗ ដែលធ្វើឲ្យកើតមាន បញ្ហាបេះដូង។
៣. ជួយការពារការកើតជំងឺមហារីក
បើយោងតាមសមាគមស្រាវជ្រាវ ជំងឺមហារីករបស់ សហរដ្ឋអាមេរិក បានបង្ហាញឲ្យដឹងថា សារជាតិ capsaicin ដែលមាននៅក្នុងម្ទេស អាចមានសមត្ថភាពក្នុងការសម្លាប់ កោសិកាជំងឺមហារីកមួយចំនួន ព្រមទាំងជួយការពារ និងពន្យឺតការរីករាលដាល នៃជំងឺមហារីកបានទៀតផង។
៤. ការពារការកើតជំងឺសម្ពាធឈាម
វីតាមីន A និង C មាននៅក្នុងម្រេច អាចជួយពង្រឹងជញ្ជាំងសាច់ដុំ ដើម្បីបង្កើនលំហូរ របស់ឈាម ទៅគ្រប់ផ្នែកទាំងអស់ នៃសារពាង្គកាយ ដែលលំនាំនេះ អាចជួយការពារការ កើតជំងឺសម្ពាធឈាម និងធ្វើឲ្យប្រព័ន្ធសរសៃឈាម បេះដូងរឹងមាំផងដែរ។
៥. ជួយកាត់បន្ថយភាពតានតឹង
អាហារហឹរក៏ជាឱសថមួយ ដែលអាចជួយកាត់ បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងជំងឺបាក់ទឹកចិត្ត បានទៀតផង ៕


Post a Comment

 
Top