នេះជាអ្វីដែល ចង់សំដៅទៅលើ ថ្ងៃដំណាច់ឆ្នាំ និង ជាពេលដែលយើងអាច ដឹងបានដែលថា ក្នុងឆ្នាំនេះ តើមានអ្វីដែល កើតឡើងចំពោះអ្នក និងវាជារឿង ល្អ រឺ អាក្រក់ ហើយចង់ដឹង ថាតើ នឹងមានអ្វីកើតឡើង នៅឆ្នាំបន្ទាប់ដែល នឹងជិតចូលមកដល់នេះ។ ហើយក៏អាច និយាយបានថា នេះគឺជាអបិយជំនឿមួយផងដែរ។
តើប្រិយមិត្ត មានជំនឿទៅលើការដាក់កំរងផ្កា នៅមុខមាត់ទ្វារដែលរីទេ? បើតាមក្បួនហុងសុយចិន គឺគេតែងនិយម ដាក់យ័នកញ្ចក់៨ទិស ដើម្បីការពារ ខ្មោចព្រាយផ្សេងៗ ។ ដោយឡែក នេះគឺជា ទំនៀមទម្លាប់មួយ ក្នុងថ្ងៃបុណ្យណូអែលផងដែរ គឺគេនិយមដាក់កំរងផ្កា ប៉ុន្តែទោះបីជាមានមនុស្សជាច្រើន ធ្វើបែបនេ ក៏មិនប្រាកដដែរថា វាមានប្រសិទ្ធភាពពិតមែន ឬក៏យ៉ាងណានោះ។
១ កំរងផ្កា Jujube៖ សំរាប់អ្នកដែលចង់បានជីវិតផ្អែមល្ហែម


២ កំរងផ្កាដោយឆ័ត្រ៖ សំរាប់អ្នកដែលចង់ប្រារព្ធពិធីនេះ អោយឱឡារឹក រៀងរាល់ឆ្នាំ



៣ កំរងផ្កា Tutu និង ត្បូងសិប្បនិម្មិត៖ សំរាប់អ្នកដែលចង់អោយមានរាសី ខ្ពស់ត្រដែត នៅក្នុងឆ្នាំ ២០១៤ និង ជៀសនៅភាពច្រណែនឈ្នានីស



៤ កំរង Preacher ៖ សំរាប់អ្នកដែលមានគោលបំណង ហើយចង់សំរេចគោលបំណងនោះ



៥ កំរងផ្កាដើមក្រូច៖ សំរាប់អ្នកដែលចង់បានភាពជ្រះស្រលះ



៦ កំរងផ្កា Tulips ៖ សំរាប់អ្នកដែលចង់បានភាពរ៉ូមែនទិច



៧ កំរងផ្កាសំបកគ្រឿងសមុទ្រ៖ សំរាប់អ្នកដែលនិយមស្រលាញ់សមុទ្រ



៨ កំរងធ្វើពីដុំរមូល៖ សំរាប់អ្នកដែលមានវ័យកណ្តាល និងស្រលាញ់នូវភាព ប៉ិនប្រសព្វ នឹង សង្ឈឹមថានឹងអាចបំពេញ បានកិច្ចការជាច្រើន នៅឆ្នាំបន្ទាប់



៩ កំរងដែលធ្វើពីឆ្នុក៖ មានអត្ថន័យ ប្រៀបបាននឹង ឆ្នុកសំរាប់បិទមាត់ស្រា ដែលយើងគ្រាន់តែដកចេញភ្លាម អាចទទួលបាន ស្រាយ៉ាងឆ្ងាញ់ពិសារ



១០ កំរងបេះដូង៖ សំរាប់អ្នកដែលចង់បានស្នេហារបស់គេ នៅស្ថិតស្ថេរជាអមតៈ



១១ កំរងផ្កាSympathy ៖ សំរាប់អ្នកដែលនៅតែឯង ហើយមិនចង់នៅតែបែបនេះនៅថ្ងៃដំណាច់ឆ្នាំ
 
Top