ជាទូទៅស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែកើតមានអាការៈចាញ់កូន គឺវិលមុខងងឹតមុខរកកល់ចង់ក្អួត។ បើតាមការដកពិសោធន៍ចំពោះស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី ២៤ ដល់ ៣៧ ឆ្នាំ ដែលកើតមានអាការៈ ចាញ់កូនក្នុងអំឡុងពេល ៣ខែដំបូងទទួលទានទឹកខ្ញីលាយជាមួយស្ករសរាល់ថ្ងៃលទ្ធផលបានបង្ហាញឱ្យឃើញថា អាការៈចាញ់កូនបានថយចុះ។ ការទទួលទានខ្ញីមួយក្រាមក្នុងមួយថ្ងៃមិនថាជាប្រភេទទឹកខ្ញី ឬមើមខ្ញីក៏ដោយ គឺវាអាចកាត់បន្ថយអាការៈចាញ់កូនឱ្យបានធូរស្រាលយ៉ាងមានប្រសិទ្ធភាពបំផុត។
ម្យ៉ាងទៀតមើមខ្ញី ក៏មានសារជាតិថ្នាំបុរាណជួយកាត់ទម្លាក់ស្លេស្ម ហើយវាជួយការពារកើតដំបៅក្នុងក្រពះអាហារបានទៀតផង។ ដូច្នេះសុភាពស្ត្រីទាំងឡាយគួរតែនាំគ្នាងាកមកទទួលទានខ្ញីដើម្បីសុខភាពរាងកាយទាំងអស់គ្នាទើបជាការប្រសើរ ។ ហើយមើមខ្ញីក៏មានប្រសិទ្ធភាពក្នុងការព្យាបាល និងកាត់បន្ថយអាការផ្តាសាយបានថែមទៀតផង ដោយគ្រាន់តែអ្នកយកមើមខ្ញីទៅស្ងោរ យកទឹកញ៉ាំ នោះអាការផ្តាសាយរបស់អ្នកនឹងជាបាត់ជាក់ជាមិនខាន៕
ប្រសិទ្ធភាពរបស់ខ្ញី ទៅលើបញ្ហានៃ ប្រព័ន្ធរំលាយអាហារ
ខ្ញីត្រូវបានគេ ទទួលស្គាល់ថា វាអាចមានប្រសិទ្ធភាព ជាពិសេស ក្នុងការដោះ ស្រាយនូវបញ្ហា នៃប្រព័ន្ធ រំលាយអាហារ ដែលមាន ដូចជា៖ អាការចាញ់កូន របស់ស្ត្រីមានផ្ទៃពោះ, ការបាត់បង់ លំនឹងរាង កាយ, ការក្អួតចង្អោរ, ការពុលអាហារ, រាគ, ហើមពោះ,ការមិន រំលាយអាហារ និង ការក្អួត។
វាក៏អាចធ្វើការព្យាបាល បាននូវ អាការឈឺក្បាលប្រកាំង ដោយសារតែទាំងសកម្មភាព ពោះវៀន និងការសម្រាលអារម្មណ៍ ផ្នែកប្រព័ន្ធ ប្រសាទ ត្រូវបានលើកស្ទួយ តាមរយៈការប្រើ ឱសថបុរាណនេះ ។ ខ្ញី អាចជួយ ជម្រុញ ដល់ចរន្តឈាមរត់ និង ដំណើរនៃការបែក ញើស ។ វាក៏បានជួយផងដែរ ដល់ការផ្គត់ផ្គង់ សារជាតិបំប៉ន និង វាជាសារធាតុ ព្យាបាលមួយ នៅក្នុងឈាម ហើយវាក៏បាន ជួយយក ចេញនូវ កាកសំណល់នៃជាតិពុល តាមរយៈការបែកញើស នេះផងដែរ។
ដើម្បីជៀសវាងនូវបញ្ហា នៃការបាត់បង់លំនឹង ផ្នែករាងកាយ និង ការក្អួត អ្នកអាច ទទួលទានខ្ញីស្រស់ នៅថ្ងៃណាមួយ មុនពេលដែល អ្នកត្រូវ ធ្វើដំណើរតាម យន្តហោះ,ឡាន ឬ កាប៉ាល់ ឬ ក៏អ្នកអាចទទួលទានវាផងដែរ ក្នុងអំឡុងពេលដែល អ្នកកំពុងធ្វើដំណើរនោះ។ អ្នកអាចប្រើខ្ញីបាន ដោយឆៅ ឬ ក៏ចំអិនវា ទាំងមូល ឬ ក៏ជាម្ស៉ៅ ។
- អ្នកអាចងូតទឹក ក្នុងអាងដែលមានត្រាំ ជំនិតខ្ញីដែលជិតស្តើងៗ ដែលវិធីនេះ អាចជួយកាត់បន្ថយ នូវអាការៈតឹងណែន និង ការឈឺ ចាប់សាច់ដុំបាន។
- អ្នកអាចហាន់ខ្ញីស្រស់ ជាជំនិតស្តើងៗ រួច ដាក់វាចូលទៅក្នុងទឹកតែក្តៅៗ ដោយប្រើវាពី ៥ ទៅ ៦ជំនិត ។
- អ្នកអាចទំពារនូវជំនិត ខ្ញីស្រស់ៗ ទាំងនេះ ។
- អ្នកអាចយកវាទៅប្រឡាក់ ជាមួយសាច់ ឬ បន្ថែមនូវខ្ញីស្រស់ៗ នេះទៅក្នុងអាហាររបស់អ្នក ៕