0

អាថ៌កំបាំង៨​យ៉ាង ទប់ស្កាត់​ជំងឺ​គ្រុនផ្ដាសាយ

ចូល​ដល់​ខែ​ត្រជាក់​នេះ ​ជំងឺ​ផ្ដាសាយ​បាន​តាម​រំខាន​មនុស្ស​ជា​ច្រើន។ ប៉ុន្តែ​កុំ​បារម្ភ ក្រៅ​ពី​ថ្នាំ នៅ​មាន​វិធី​ងាយៗ​មួយ​ចំនួន​ខាងក្រោម​ ដែល​អាច​ទប់​ស្កាត់ និង​កម្ចាត់​ជំងឺ​នេះ​បាន៖
 ១. តែ​ក្រូចឆ្មារ​លាយ​ជាមួយ​ទឹកឃ្មុំ

2

ជា​វិធី​​មួយ​ក្នុង​ចំណោម​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ​​នា​រដូវ​រងា​នេះ។ ផឹក​តែ​ក្ដៅ​លាយ​ជាមួយ​ក្រូចឆ្មារ និងទឹកឃ្មុំ​មួយ​ពែង វា​មាន​សមត្ថភាព​អស្ចារ្យ​ក្នុង​ការ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការពារ​ជំងឺ​នេះ​បាន។

២. ទទួលទាន​​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់

3

រដូវ​រងា​ គឺជា​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​​រាងកាយ​ងាយ​រងគ្រោះ​បំផុត។ របប​អាហារ​ដែល​​មាន​ជាត​ប្រូតេអ៊ីន​ ​អាច​មាន​សមត្ថភាព​​ជួយ​ដល់​សមត្ថភាព​របស់​​ប្រព័ន្ធ​ភាព​ស៊ាំ​​ក្នុង​ការ​​ប្រយុទ្ធ​នឹង​ជំងឺ​ផ្ដាសាយ ​និង​ជំងឺ​គ្រុនក្ដៅ។

៣. លាង​ដៃ​​ឲ្យ​ស្អាត​ជា​ប្រចាំ

hand-sanitizer

វា​ជា​វិធី​ដ៏​ងាយ​ស្រួល​បំផុត​មួយ ប៉ុន្តែ​មាន​សមត្ថភាព​អាច​កម្ចាត់​ផ្ដាសាយ​បាន។ ការ​ប្រើប្រាស់​ទឹក​​សម្អាត​ដៃ​ ​នឹង​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ឆ្លង​បាក់តេរី​ដែល​បង្ក​ជា​ជំងឺ​ផ្ដាសាយ។

៤. របប​អាហារ​មាន​ជាតិ​ស័ង្កសី​ខ្ពស់

4

ជាតិ​ស័ង្កសី​ គឺជា​សារធាតុ​ម្យ៉ាង​ដ៏​អស្ចារ្យ​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន។ របប​អាហារ​ដែល​សម្បូរ​ជាតិ​ស័ង្កសី​ នឹង​ជួយ​​ទប់ស្កាត់​មិន​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

៥. ញ៉ាំ​ទឹក​ផ្លែឈើ

5

ញ៉ាំ​ទឹក​ផ្លែឈើ​ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ។ ទឹក​ផ្លែឈើ​ជួយ​លាង​សម្អាត​ជាតិ​ពុល​ចេញ​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​បាន​ល្អ។

៦. ហាត់​ប្រាណ​ឲ្យ​ចេញ​ញើស

sweaty-workout_0

សួត​របស់​អ្នក​ត្រូវការ​សម្អាត​ឲ្យ​​ស្អាត​​ ​មិនមែន​គ្រាន់តែ​ក្នុង​អំឡុង​ពេល​រដូវ​រងា​​​ទេ​ ប៉ុន្តែ​ក្នុង​មួយ​ជីវិត​របស់​អ្នក។ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សម្អាត​ភាព​កង្វក់​ចេញ​បាន​តាម​រយៈ​ញើស។ ចូរ​ហាត់ប្រាណ​ឲ្យ​ចេញ​ញើស ដើម្បី​ឲ្យ​ជាតិ​ពុល​ចេញ​ពី​ខ្លួន​របស់​អ្នក។

៧. គេង​ឲ្យ​បាន​គ្រប់គ្រាន់

sleep

សូម​ប្រាកដ​ថា​អ្នក​បាន​គេង​គ្រប់គ្រាន់ ដោយសារ​​ការ​គេង​មិន​លក់​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់​ចំពោះ​សុខភាព លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត ដែល​ក្នុង​នោះ​ជំងឺ​ផ្ដាសាយ​ក៏​អាច​យាយី​អ្នក​បាន​ដែរ ប្រសិន​បើ​អត់​ងងុយ​​ញឹកញាប់នោះ។

៨. ញ៉ាំ​ជាតិ​វីតាមីន C (បន្លែ ផ្លែឈើ)

8

វីតាមីន C គឺជា​វីតាមីន​ដ៏​សំខាន់​បំផុត​​មួយ​សម្រាប់​មនុស្ស​គ្រប់រូប។ បរិភោគ​ផ្លែឈើ ​និង​បន្លែ ដែល​​សម្បូរ​វីតាមីន C អាច​ជួយ​បង្កើន​សមត្ថភាព​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ការពារ​ពី​ជំងឺ​ផ្ដាសាយ។

Post a Comment

 
Top