វិធីជ្រើសរើសសំឡីអនាម័យឲ្យបានត្រឹមត្រូវ
១. ពិនិត្យមើលអត្រាស្រូបយក
សំឡីអនាម័យល្អមួយបន្ទះគួរតែអាចមានសមត្ថភាពស្រូបយកបរិមាណដ៏ច្រើននៃឈាមរដូវ ឬគួរតែមានស្រទាប់ជែលពាក់កណ្ដាលដែលអាចទទួលឈាមកង្វក់ និងបំលែងវាទៅជាជែលដែរ។ សំឡីអនាម័យល្អធ្វើឲ្យអ្នកមានអារម្មណ៍ថាមានផាសុកភាព ស្ងួត និងមិនរមួល ដើម្បីប្រើរយៈពេលប្រហែល៥ទៅ៧ម៉ោងដោយមិនចាំបាច់ផ្លាស់ប្ដូរ។
២. ទ្រង់ទ្រាយ
សំឡីអនាម័យអាចមានទ្រង់ទ្រាយផ្សេងៗគ្នា។ ខ្លះមានស្លាប ឯខ្លះគ្មានស្លាប។ សំឡីអនាម័យមានស្លាប អាចបង្ការការជ្រាបល្អជាងប្រភេទដែលគ្មានស្លាប។ ដូចនេះវាមានភាពងាយស្រួលក្នុងការអង្គុយគ្រប់ឥរិយាបថ។

៣. មានភាពស្វិតល្អ
ក្រៅពីអត្រាស្រូបយក និងទ្រង់ទ្រាយ សាច់ម៉ត់រលោងស្វិត គួរតែត្រូវមានផងដែរ។ វាគួរតែមានសាច់ទន់ស្វិតដែលងាយស្រួលដើម្បីជៀសវាងការរមាស់ និងកើតមានផលរំខានដល់ស្បែកក្នុងអំឡុងពេលមករដូវនេះ។
៤. មានកម្រាស់ល្មម
កម្រាស់នៃបន្ទះសំឡីអនាម័យ គឺអាស្រ័យទៅលើអ្នកប្រើ។ ខ្លះមានកម្រាស់ល្មម ខ្លះទៀតមានកម្រាស់ក្រាស់ និងស្ដើងជ្រុលក៏មានដែរ។ស្ត្រីគួរសិក្សាពីលំហូរឈាមនៃរដ្តរដូវរបស់ខ្លួន និងជ្រើសរើសឲ្យបានសមរម្យ។
៥. ប្រវែង
សំឡីអនាម័យដែលល្អគឺត្រូវគ្របដណ្ដប់ទ្វារមាសយ៉ាងពេញលេញ រួមទាំងមានប្រវែងឲ្យទៅដល់រន្ធគូថដើម្បីស្រូបយកឈាមបានទាំងស្រុង។ អ្នកគួរតែប្រើសំឡីអនាម័យណាដែលមានប្រវែង៨ អ៊ីញ ឬមួយវែងជាងនេះទៀត។
Post a Comment